ប្រ៊ុ​ច​សែ​ល​ត្រៀម​អាសន្ន​កម្រិត​អតិបរមា ការអង្កេត​ភេរវកម្ម​ប៉ារីស​ផ្តល់​តំរុយ​ប្លែក​ថ្មី​

ក្រោយ ភេរវកម្ម​ក្រុងប៉ារីស ក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក​កំពុង​ត្រៀម​អាសន្ន​អតិបរិមា ប្រឈម​នឹង​ការវាយប្រហារ​ភេរវកម្ម ដែល​អាច​កើតឡើង​គ្រប់ពេល​។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ រថភ្លើង​ក្រោម​ដី និង​អគារ​ពាណិជ្ជកម្ម​នានា​បាន​បិទទ្វារ​។ នៅ​ប៉ារីស​ឯណោះ​វិញ ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​វត្តមាន​មនុស្ស​ទី​៣​ដែល​បាន​ស្លាប់​ក្នុង ការបង្ក្រាប​ភេរវកម្ម​របស់​ប៉ូលិស កាលពី​ថ្ងៃ​ពុធ ហើយ​ជា​ភេរវជន​ពិតប្រាកដ​ដែល​បំផ្ទុះ​គ្រាប់បែក​អត្តឃាត កាលពី​ថ្ងៃ​ពុធ​។​

ដើម្បី សុវត្ថិភាព​សន្តិសុខ អាជ្ញាធរ​បែលហ្ស៊ិក​បាន​អំពាវនាវ​អោយ​ប្រជាជន​ចៀសវាង​ទៅ​ទស្សនា ការសំដែង​តន្ត្រី ទៅ​ស្ថានីយ​រថភ្លើង ធ្វើដំណើរ​តាម​រថយន្តក្រុង រឺ​ចូលរួម​ពិធី​ធំៗ​ជាដើម​។ ការប្រកាស​សញ្ញា​អាសន្ន​ស្ថិតក្នុង​កម្រិត​អតិបរមា នៅ​ក្រុង​ប្រ៊ុ​ច​សែ​ល​។ ក្រុង​ប្រ៊ុ​ច​សែ​លអាច​រង​ការវាយប្រហារ​ភេរវកម្ម​គ្រប់ពេល ជា​ភេរវកម្ម​ដែល​អាច​បង្កឡើង​ដោយ​បុគ្គល​ដែលមាន​គ្រាប់បែក​ជាប់​ខ្លួន​។

​អាជ្ញាធរ កំពុង​ផ្តោត​ការអង្កេត​ទៅលើ​សកម្មជន​ជី​ហាត​ជា​ពលរដ្ឋ​បែលហ្ស៊ិក រឺក៏​សកម្មជន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​បែលហ្ស៊ិក​។ កាលពី​ថ្ងៃ​សុក្រ ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ថ្មី​ម្នាក់ទៀត​ដែល ជាប់​ពាក់ព័ន្ធ​ជាមួយ​ភេរវកម្ម​ក្រុងប៉ារីស​។ សាឡា អាប់​ដេ​ស្លាំ ដែល​ជាប់​សង្ស័យ​ក្នុង​ភេរវកម្ម​ក្រុងប៉ារីស​ដែរនោះ កំពុង​រត់​រួច​នៅឡើយ​។ យោងតាម​មេធាវី​របស់​ជនសង្ស័យ​ម្នាក់ ដែល​បាន​ជួយ​អោយ​អាប់​ដេ​ស្លាំ​រត់គេច​ពី​ប៉ារីស ចូលមក​ក្រុង​ប្រ៊ុ​ច​សែ​ល កាលពី​ថ្ងៃ​១៤​វិច្ឆិកា ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស​មួយថ្ងៃ ជនសង្ស័យ​អាប់​ដេ​ស្លាំ​មាន​អារម្មណ៍​ក្តៅក្រហាយ​ខ្លាំង ហើយ​ប្រហែល​អាច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​គ្រប់ពេល​បាន​។

​យោងតាម ក្រុម​អង្កេត​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​វិញ ប្អូនស្រី​ជីដូនមួយ​របស់​មេខ្លោង​ភេរវជន​អា​បា​អ៊ូ​ត ដែល​ប៉ូលិស​ប្រាប់​ពីដំបូង​ថា ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅផ្ទះ​ល្វែង​មួយ នៅ​ក្រុង​សាំង​ដឺ​នី​នោះ មិនមែនជា​អ្នក​បំផ្ទុះ​គ្រាប់បែក តាម​ការគិត​ទុក​រប​ស់​ប៉ូលិស​ទេ​។ គឺមាន​បុរស​ម្នាក់ទៀត ជា​ភេរវជន​ទី​៣ នៅផ្ទះ​ល្វែង​នោះ ជា​អ្នក​បាន​បំផ្ទុះ​គ្រាប់បែក ក្នុងពេល​ប៉ូលិស​ចុះទៅ​បង្ក្រាប​ក្រុម​ភេរវជន​នៅ​ទីនោះ​។ ក្រុម​អង្កេត​បាន​រកឃើញ​កំទេច​សាកសព​របស់​ជន​ទី​៣​នេះ​។ ប៉ុន្តែ ជន​ទី​៣​នេះ​មិនដែល​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​ប៉ូលិស​បារាំង​ទេ​។

​តើ ជន​ទី​៣​នេះ​អាចជា​ភេរវជន​ដែល​បន្លំ​ភៀសខ្លួន​ចេញពី​ស៊ី​រី​មក​អឺរ៉ុប​រឺ​យ៉ាងណា​? គួរ​បញ្ជាក់ថា ប៉ូលិស​តួ​ក​គី​ក៏បាន​ចាប់ខ្លួន​ពលរដ្ឋ​បែលហ្ស៊ិក​ម្នាក់​ដែលមាន​ដើមកំណើត ពី​ប្រទេស​ម៉ា​រ៉ុ​ក នៅ​ភាគខាងត្បូង​តួ​ក​គី​ដែរ​។ តួ​ក​គី​ជា​កន្លែង​ដែល​ជនភៀសខ្លួន​នាំគ្នា​ឆ្លងកាត់ ឆ្ពោះទៅ​អឺរ៉ុប​ខាងជើង​។ ក្រុម​ស៊ើបអង្កេត​បារាំង​ក៏​រកឃើញ​ថែ​រថា ភេរវជន​អត្តឃាត​គ្រាប់បែក​នៅ​ពហុកីឡាដ្ឋាន​បារាំង​២​នាក់ សុទ្ធតែ​បាន​ប្រើ​លិខិតឆ្លងដែន​ស៊ី​រី និង​ធ្វើដំណើរ​ជាមួយ​ជនភៀសខ្លួន​មក​អឺរ៉ុប​។ អាជ្ញាធរ​ក្រិ​កបាន​កត់ត្រា​ភេរវជន​ទាំង​២​រូបនេះ កាលពីដើម​ខែតុលា​។

​ដោយឡែក  មេខ្លោង​ភេរវជន​អា​បា​អ៊ូ​ត​ដែល​ស្លាប់​ក្នុងការ​បង្ក្រាប​របស់​ប៉ូលិស កាលពី​ថ្ងៃ​ពុធ ក៏បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នៅមុខ​ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន ក្រុងប៉ារីស​ដែរ​។ ប៉ូលិស​រកឃើញ​ស្នាម​ម្រាមដៃ​របស់​អា​បា​អ៊ូ​ត លើ​កាំភ្លើង kalachnikov​មួយ​ដើម ក្នុង​រថយន្ត​ក្រុម​ភេរវជន​។ ដោយសារ​ភេរវកម្ម​ក្រុងប៉ារីស ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្តីសម្រេច​របស់ បារាំង អនុញ្ញាតិ​អោយរ​ដ្ឋ​ដែលមាន​សមត្ថភាព អាច​ចាត់វិធានការ​គ្រប់បែបយ៉ាង ដើម្បី​កំចាត់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​