សាលារាជ​ធានី​ភ្នំពេញ ប្រារព្ធ​ពិ​ធី​រំលឹក​ខួប​ប្រាំ​ឆ្នាំ​នៃ​ឧប្បត្តិវហេតុ​លើ​ស្ពាន​ពេជ្រ

សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ បាន​ប្រារព្ធ​ពិធី​បង្សុកូល​រំលឹក​ ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ នៅ​ក្នុង​ឧប្បត្តវហេតុ​រត់​ជាន់​គ្នា លើ​ស្ពាន​ពេជ្រ នា​ទី​ក្រុង​កោះ​ពេជ្រ។ ​ជា​ពិធី​រំលឹក​ខួប​លើក​ប្រាំ​ឆ្នាំ​នៃ​សោកនាដ​កម្ម ផ្អើល​រត់​ជាន់​គ្នា ​ដ៏​រន្ធត់​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជា ៣៥០ នាក់ បាន​បាត់​បង់​ជីវិត និង មនុស្ស​ជា​ច្រើន​នាក់​ទៀត បាន​រង​របួស​ កាល​ពី​ឆ្នាំ ២០១០។