ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៦

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៦

​នេះ​គឺជា​សប្តាហ៍ លូតលាស់​ដ៏​សំខាន់ ព្រោះ​ច្រមុះ មាត់ និង​ត្រចៀក  កំពុងតែ​ចាប់ផ្តើម បង្កើត​ជា​រូបរាង​ហើយ​។ បើសិន​ជា​អ្នក អាច​មើលឃើញ​អ្វីៗ នៅ​ខាងក្នុង​ស្បូន​បាន អ្នក​ពិតជា​មើលឃើញ នូវ​ទំហំ​ក្បាល​ដ៏​ធំ​ជាង​មុន និង​ស្នាម​ខ្មៅៗ​ជាច្រើន ដែល​ជា​ភ្នែក និង​រន្ធ​ច្រមុះ​របស់​កូន កំពុងតែ​ចាប់ផ្តើម​បង្កើត​រូបរាង​។

ការ​ផុស​ឡើង​ជា​ត្រចៀក ត្រូវបាន​សម្គាល់​ដឹង តាមរយៈ​ក្រហូង​តូចៗ នៅ​ម្ខាង​នៃ​ក្បាល ហើយ​ដៃ និង​ជើង​របស់​គេ ក៏​ត្រូវ​បាន​លូត​ចេញ ដូច​ពន្លក​ផ្កា​ដែរ​។ បេះដូង កំពុងតែ​លោត​ប្រហែល ១០០ ទៅ ១៦០ ដង​ក្នុង​មួយ​នាទី (​លឿន​ជាង​ម្តាយ រហូត​ដល់​ពីរដង​ឯណោះ​) ហើយ​ឈាម​កំពុងតែ​ចាប់ផ្តើម ធ្វើ​ចរចារ​ពេញ​រាងកាយ​របស់គេ​ហើយ​។

ពោះវៀន​កំពុងតែ​វិវត្ត​ជា​រូបរាង ហើយ​ពន្លក​នៃ​ជាលិកា ដែល​នឹង​បង្កើត​ជា​សួត បាន​កើតឡើង​។ ក្រ​ពេញ ភី​ទុយ​ថា​រី (Pituitary Gland) ត្រូវបាន​បង្កើតឡើង ដូច​ខួរក្បាល សាច់ដុំ និង​ឆ្អឹង​ដែរ​។ ឥឡូវនេះ កូន​របស់​អ្នក មាន​ប្រវែង​ស្មើនឹង គ្រាប់​សណ្តែកឡេន​ទីល​។ អ្នក​ប្រហែលជា​ដឹង​ខ្លួន​ឯង​ថា មាន​ការប្រែប្រួល ច​រឹត​លក្ខណៈ​ផ្ទាល់ខ្លួន​បន្តិចបន្តួច (​អារម្មណ៍​នៃ​ការ​ព្រួយចិត្ត នៅ​ណា​ថ្ងៃមួយ ហើយ​ថ្ងៃ​បន្ទាប់ បែរ​ជា​សប្បាយ​ចិត្ត​ទៅ​វិញ​)​។ ការ​ដែល​មិន​សប្បាយចិត្ត ជា​រឿង​ធម្មតា​ទេ សម្រាប់​ពេល​នេះ (​ជាពិសេស បើសិន​ជា​អ្នក​ផ្តល់​តម្លៃ​ខ្លួនឯង ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​)​។ អារម្មណ៍​មិន​នឹងនរ អាច​បង្កឡើង​ដោយ ភាពមិនប្រក្រតី នៃ​តុល្យភាព​អ័រម៉ូន​តិចតួច​។ អ័រម៉ូន គឺជា​រឿង​មួយ​ទេ  តែ​ជីវិត​របស់​អ្នក ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ តាម​មធ្យោបាយ​មួយ​ធំដុំ ហើយ​តើ​អ្នកណា ដែល​មិន​មាន​អារម្មណ៍​បែប​នេះ​ទៅ​?

​ការ​ចេញ​ជា​ស្នាម​អុចៗ (​នៅ​ខោ​ទ្រនាប់ ឬ​ក្រដាសអនាម័យ ក្រោយ​ពី​នោម​រួច​) ឬ​ហូរឈាម ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូង ហើយ​ករណី​នេះ កើត​ឡើង​រហូត​ដល់​មួយ​ភាគ​បួន នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ឯ​ណោះ​។ នេះ​ប្រហែលជា​រឿង​ធម្មតា​ទេ ចំពោះ​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ ពេលខ្លះ វា​ក៏​អាច​ជា​សញ្ញា​ដំបូង នៃ​ការ​រលូត ឬ​ជំងឺ​កូនក្រៅស្បូន​ដែរ​។ បើសិនជា​អ្នក​មាន​ការចេញ​ស្នាម​អុចៗ ឬ​ហូរ​ឈាម​គ្រប់​ណាមួយ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ដើម្បី​ពិភាក្សា​អំពី​រឿងនេះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។