កូនភ្លោះ​? ធ្វើម៉េច ទើបមាន? ហើយមានឱកាស ប៉ុន្មាន​ភាគរយ​ទៅ​?

កូនភ្លោះ​? ធ្វើម៉េច ទើបមាន? ហើយមានឱកាស ប៉ុន្មាន​ភាគរយ​ទៅ​?

•​    ​ជាទូទៅ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ក្នុងចំណោម ៣១ នាក់ (​ច្រើនជាង ៣ ភាគរយ​) គឺជា​កូនភ្លោះ ប៉ុន្តែ ឱកាស​នេះ គឺ​តិចតួច​ណាស់ (​មាន ១ ក្នុងចំណោម ៨៩ នាក់​) បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ដោយ​គ្មាន​ជំនួយ​ខាង​វេជ្ជសាស្ត្រ​។ ចំណែកឯ​ឱកាស​ទូទៅ នៃ​ការ​មាន​កូនភ្លោះ​បី​វិញ ប្រហែលជា​មាន​មួយ​ក្នុងចំណោម ៥៦៥ នាក់​។

•​    ​ការ​មាន​កូនភ្លោះ​ដូចគ្នា​បេះបិត ច្រើន​តែ​កើតមាន​ដោយ​ចៃដន្យ (​នៅពេល​ពង​មេ​ជីវិត​ទាំងពីរ រលាយ​ចូលគ្នា​រួច ហើយ​បំបែក​ខ្លួន​ជា​ពីរ​) ហើយ​រឿង​នេះ ប្រហែលជា​មាន​ម្នាក់ ក្នុងចំណោម ២៥០ នាក់​។

•​    ​មាន​កត្តា​មួយចំនួន ដែល​អាច​មាន​ឥទ្ធិពល ទៅលើ​ឱកាស នៃ​ការ​មាន​កូនភ្លោះ​ពីរភេទ​ផ្ទុយគ្នា ឬ​បី​បាន​។ ការព្យាបាល​ឲ្យមាន​ផ្ទៃពោះ ពិតជា​បង្កើន​ឱកាស​យ៉ាង​អស្ចារ្យ នៃ​ការ​មាន​ផ្ទៃពោះ​បែបនេះ ។ ជា​មធ្យម ២០ ទៅ ២៥ ភាគរយ​នៃ​ស្ត្រី ដែល​ប្រើ​ថ្នាំ​ឲ្យ​ឆាប់​មាន​ផ្ទៃពោះ ឬ​មាន​ផ្ទៃពោះ​ដោយ​សិប្បនិម្មិត ឬ​មាន​វិធីសាស្ត្រ ជំនួយ​ខាង​ការ​បន្ត​ពូជ​ផ្សេងៗ​ទៀត សុទ្ធតែ​មាន​ឱកាស បាន​កូន​ម្តង​លើស​ពី​មួយ​។

​កត្តា​ផ្សេងៗ ដែល​មាន​នាំឲ្យមាន កូនភ្លោះ​ភេទ​ផ្ទុយគ្នា​
•​    ​នៅ​ពេល​អ្នក​មាន​កូនភ្លោះ​ភេទ​ផ្ទុយ​គ្នា​ម្តង​ហើយ វា​ទំនងជា​អាច​នឹង​មាន លើក​ទី​ពីរ​ម្តងទៀត នាពេល​អនាគត​។
•​    ​កូនភ្លោះ​ភេទ​ផ្ទុយគ្នា តែង​កើត​ឡើង​ជា​ដំណរ​ពូជ ដូច្នេះ បើសិន​ជា​អ្នក​មាន​បងប្អូន​ភ្លោះ ឬ​មាន​សាច់ញាតិ​កើត​កូនភ្លោះ នោះ​អ្នក​ទំនងជា​មាន ឱកាស​បែបនេះ​ដែរ​ហើយ​។ ប្រ​វតិ្ត​គ្រួសា​ររបស់​ប្តី​អ្នក មិន​អាចមាន​អ្វី​ធ្វើឲ្យប៉ះពាល់ ដល់​ឱកាស​នៃ​ការ​មាន​កូនភ្លោះ​របស់​អ្នក​បាន​ឡើយ​។
•​    ​កាលណា​អ្នកមាន​អាយុ​កាន់តែច្រើន ឱកាស​នៃ​ការ​មាន​កូនភ្លោះ ភេទ​ផ្ទុយគ្នា​ពី​ធម្មជាតិ ក៏​កាន់តែ​ច្រើន​ដែរ ព្រោះ​វា​ទំនង​ជា​កើតឡើង ដោយ​បម្រែប្រួល​អ័រម៉ូន​របស់​ស្ត្រី ដែល​មាន​វ័យ​កាន់តែច្រើន​។
•​    ​កូនភ្លោះ​ភេទ​ផ្ទុយគ្នា ទំនង​ជា​កើតឡើង​ជា​ញឹកញាប់ លើ​ជនជាតិ​អាហ្វ្រិក​អាមេរិក និង​មិន​សូវ​កើត​ទៅ​លើ ជនជាតិ​អាស៊ី និង​អេ​ស្ប៉ាញ​ទេ​។
•​    ​កាលណា​អ្នកមាន​ផ្ទៃពោះ​កាន់តែច្រើន ឱកាស​នៃ​ការ​មាន​កូនភ្លោះ ក៏​កាន់តែ​ច្រើន​ដែរ​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។