មន្ទីរ​សាធារណការ​រាជធានី ​លាប​គំនូសចរាចរណ៍​​ថ្មើរជើង​នៅ​មហាវិថី​ព្រះ​មុនី​វង្ស

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ​ក្រុម​ការ​ងារ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​លាប​គំនូសចរាចរណ៍​​ថ្មើរ​​ជើង​​នៅ​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែត​នៃ​មហាវិថី​ព្រះ​មុនី​វង្ស​ ។

ដោយឡែក ១​ក្រុម​ទៀត​បាន​ធ្វើ​ការ​​ជួសជុល​ និង​ថែទាំ​ស្លាក​សញ្ញាចរាចរណ៍ ​​ព្រម​ទាំង​​តម្រង់រ​នាំ​ដែក​​តាម​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ៕​