សម្តេចតេជោៈ ខ្ញុំហត់ តែខ្ញុំសប្បាយ ដោយបាន​តំណាង​ឱ្យ​កម្ពុជា​ ចូលរួម​ជាមួយ​​ សមាជិកអាស៊ាន​ផ្សេងទៀត​ នាំអាស៊ាន​ចូលមកកាន់​ដំណាក់កាល​ថ្មី​ គឺ​សហគម​អាស៊ាន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានផ្ញើរជូនជនរួមជាតិរបស់ខ្លួន តាមបណ្តាញ សង្គមហ្វេស ប៊ុកដ៏ពេញនិយមទៅនឹង ដំណើរបំពេញបេសកកម្ម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សម្តេចតេជោ បានសរសេរថា “ពិតជាហត់ ម្សិលម៉ិញម៉ោង១យប់ ទើបបានសំរាក។ ថ្ងៃនេះប្រជុំតាំងពីព្រឹកម៉ោងជិត២រសៀលហើយមិនទាន់បានបាយ នឹងនៅសល់ ៤អង្គប្រជុំទៀតទើបអង្គប្រជុំត្រូវបានបញ្ចប់”។ “ខ្ញុំហត់ តែខ្ញុំសប្បាយដោយបាន តំណាងឱ្យកម្ពុជា ចូលរួមជាមួយ
សមាជិកអាស៊ានផ្សេងទៀតនាំ អាស៊ានចូលមកកាន់ដំណាក់ការថ្មី គឺសហគមអាស៊ាន។

សម្តេច បានសរសេរបន្តថា “យើងក៏បានចូលរួមជាមួយដៃគូរ ផ្សេងទៀតនៃអាស៊ីបូព៌ា ដើម្បីជំរុញ នូវកាជឿនលឿនសំរាប់តំបន់អាស៊ី នឹងប៉ាស៊ីហ្វិក ផងដែរ។ សុំប្រជាជនកម្ពុជាទាំងអស់ទទួល យកនូវមោទនភាពដែលយើងបានរួមគ្នាកសាងឡើងសំរាប់ជាតិយើង
តំបន់យើង ប្រកបដោយការស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាជាតិផ្សេងទៀត”៕

សម្តេចតេជោៈ ខ្ញុំហត់ តែខ្ញុំសប្បាយ ដោយបាន​តំណាង​ឱ្យ​កម្ពុជា​ ចូលរួម​ជាមួយ​​ សមាជិកអាស៊ាន​ផ្សេងទៀត​ នាំអាស៊ាន​ចូលមកកាន់​ដំណាក់កាល​ថ្មី​ គឺ​សហគម​អាស៊ាន