មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង​ បន្តអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ជាង​ ៤០០​ហិកតា​ នៅ​ស្រុក​បាភ្នំ​

ព្រៃវែង៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានរៀបចំដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០២ គ្រឿង បន្ថែមទៀត ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករប្រមាណជាង ៤០០ហិកតា នៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថា ម៉ាស៊ីនបូមទឹកខ្នាតមធ្យមទាំង ០២ គ្រឿង ដែលក្រុមការងាររបស់ យើងទើបបាន ដំឡើងរួចរាល់ សម្រាប់អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង គឺ ០១ គ្រឿង កំពុងដំណើរការបូមយកទឹកពីប្រឡាយខ្សេ ដែលមានប្រភពទឹក ពីអាងទឹកស្នេហ៍ មកទម្លាក់ចូលប្រឡាយមេមួយខ្សែទៀត ប្រវែង ៣.០០០ ម៉ែត្រ ដើម្បីនាំទឹកមកស្រោចស្រពលើផ្ទៃដីដំណាំស្រូវរដូវប្រាំង ចំនួន ២១៥ ហិកតា ក្នុងភូមិស្វាយខ្នី ។ ចំណែក ០១ គ្រឿងទៀត កំពុងដំណើរការបូមយកទឹកពីទន្លេខ្សាច់សរ បញ្ជូនតាមប្រឡាយមេសំរោងបាក់ ដែលមានប្រវែង ២.០០០ម៉ែត្រ មកស្រោចស្រពលើផ្ទៃដីដំណាំស្រូវរដូវប្រាំង ចំនួន ១៩៨ ហិកតា នៅតំបន់ទួលសំរោងបាក់ ។

សូមរំលឹកផងដែរថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងនៅក្នុងពេលចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៥ ថា តាមរយៈការចាត់វិធានការនានា ដូចជាការបូមទឹកបញ្ចូលអាង ព្រែក បឹងបួ និងប្រព័ន្ធធារាសាស្ត្រតូចធំ ដើម្បីប្រមូលទឹកទុក សម្រាប់បម្រើឲ្យការងារបង្កបង្កើនផល មកដល់ពេលនេះខេត្តព្រៃវែង អាចធានាបានទាំងស្រុងលើបញ្ហាទឹក ។

លោករដ្ឋមន្ត្រីបន្តទៀតថា ព្រៃវែងជាខេត្តជង្រុកស្រូវមួយរបស់កម្ពុជា មានផ្ទៃដីផលិតស្រូវច្រើន ទាំងស្រូវវស្សា និងស្រូវប្រាំង ។ ក្នុងឆ្នាំនេះ ផែនការស្រូវវស្សារបស់ខេត្ តមានចំនួនប្រមាណ ២៥០.០០០ ហិកតា តែបងប្អូនផលិតបានរហូតដល់ទៅ ២៦៨.៣១៥ ហិកតា មានន័យថា បានផលិតលើសពីផែនការដែលបានដាក់ចុះ ។ ចំពោះស្រូវប្រាំងវិញ ខេត្តព្រៃវែងមានផែនការផលិត ៧៥.០០០ ហិកតា ដូចខេត្តតាកែវដែរ ។

លោករដ្ឋមន្ត្រីបន្ថែមថា នៅកម្ពុជាយើង ខេត្តដែលផលិតស្រូវប្រាំងច្រើនជាងគេ គឺខេត្តព្រៃវែង និងខេត្តតាកែវ ។ មកដល់ពេលនេះ បើនិយាយពីសក្តានុពលទឹក គឺយើងអាចធានាបានទាំងស្រុង ឲ្យខេត្តទាំងពីរនេះផលិតស្រូវប្រាំង បានទៅតាមផែនការ ៕

មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង​ បន្តអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ជាង​ ៤០០​ហិកតា​ នៅ​ស្រុក​បាភ្នំ​

មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង​ បន្តអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ជាង​ ៤០០​ហិកតា​ នៅ​ស្រុក​បាភ្នំ​

មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង​ បន្តអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ជាង​ ៤០០​ហិកតា​ នៅ​ស្រុក​បាភ្នំ​

មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង​ បន្តអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ជាង​ ៤០០​ហិកតា​ នៅ​ស្រុក​បាភ្នំ​

  • មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង​ បន្តអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ជាង​ ៤០០​ហិកតា​ នៅ​ស្រុក​បាភ្នំ​已关闭评论
  • 278 views
  • Hide Sidebar
    A+