ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ដោយ៖ សូរ្យរិទ្ធ

នៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ រដូវបុណ្យកឋិនទាននឹងត្រូវបញ្ចប់ ព្រោះប្រព្រឹត្តមកអស់រយៈពេល ២៦ ថ្ងៃហើយ ។ ពិធីបុណ្យ​កឋិន មានតែ​រយៈពេល​ ២៩​ ថ្ងៃ ដោយ​គិតចាប់ពី​ថ្ងៃ​ ១ ​រោច ខែអស្សុជ ទៅ​ទល់នឹង​ថ្ងៃ​ ១៥ ​កើត ខែ​ក​ក្តិ​ក ជាកំណត់នៃទំនៀម ។
ការប្រគេន​ព្រះសង្ឃ ​ក្រាល​គង់ ដើម្បី​បាន​អានិសង្ស​ ៥ តាម​ពុទ្ធា​អនុញ្ញាត ហៅថា​ បុណ្យកឋិន ឬ​ កឋិនទាន ។​ ​ក្រៅពី​ថ្ងៃ​ដែល​បាន​រៀបរាប់​នេះ ​គឺ​ធ្វើ​មិន​បានទេ ពីព្រោះថា កឋិនទាន ជា​ទានមានកំណត់កាលបរិច្ឆេទ​ច្បាស់លាស់​ណាស់​ ។ ​ចំពោះ​វត្ត​មួយ​គឺអាច​ទទួល​អង្គ​កឋិនទាន​បានតែ​មួយ​ម្តង​តែប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​កាល ​ហើយគោលបំណង​នៃ​បុណ្យកឋិន​ទាន​នេះ​ គឺ​ដើម្បី​សង្គ្រោះ​ដល់​ព្រះ​ភិក្ខុសង្ឃ​ឲ្យ​រួច​ចាក​ទោស​រយៈពេល​ ៥ ​ខែ​ផង និង ​បាន​អា​និ​ស្សង​ដល់​ម្ចាស់​ទាន​ផង ​។

ដូច្នេះហើយទើប នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុករលួយ និង លោកជំទាវ ឡុង វិសាខា ព្រមទាំងក្រុម​គ្រួសារ រួមនឹងលោកជំទាវ ចិន ច័ន្ទមុនី ឧបការី អង្គភាព អ.ប.ព. និង ឯកឧត្តមអនុប្រធាន លោកជំទាវ លោក លោកស្រីជាមន្ត្រី ក្នុងអង្គភាព ៣ គឺអង្គភាពប្រឆាំងអពើពុករលួយ គណៈកម្មា​ធិការ​សិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល និង អង្គភាពប្រឆាំងភេរវកម្ម បានដង្ហែកឋិនទាន ឆ្ពោះទៅកាន់​វត្តព្រះវិហារលើ ស្ថិតនៅក្នុង​ភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកញាឮ ខេត្ត​កណ្តាល ដើម្បីនាំបច័្ចយទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់​ត្រីមាស ក្នុង​ខណ្ឌសីមា ។ បច្ច័យដែលទទួលបានមានចំនួន ៨០ លានរៀល វេរប្រគេនចំពោះព្រះចៅអធិការវត្តព្រះវិហារលើ ព្រះនាម ហុិន ណាហេង សម្រាប់ចាត់ចែង កសាង​ ជួសជុល​សមិទ្ធផលនានាទៅតាមការគួរ ។

 

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

 

លោកជំទាវដាក់ទានដល់លោកតា លោកយាយចំនួន ១០០ នាក់

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ដង្ហែប្រទក្សិណ ៣ ជុំ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

លោកជំទាវ ជិន ច័ន្ទមុនី ដាក់ទានដល់លោកតាចាស់ជរា

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ឯកឧត្តមអនុប្រធាន និង លោកជំទាវ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

លោកស្រីប្រធាននាយកដ្ឋានអប់រំ បង្ការ និង ទប់ស្កាត់ កាន់កម្រងផ្កាដ៏មានពណ៌ចម្រុះ

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ

បច្ច័យ ៨០ លានរៀល ប្រគេនព្រះចៅអធិការវត្តព្រះវិហារលើ ហុិន ណាហេង

ឯកឧត្តមបណ្ឌិត ឱម យុិនទៀង និង លោកជំទាវ ឡុង វិសាខា ដង្ហែកឋិនទាន ទៅវត្តព្រះវិហារលើ


​​ព្រះបរមគ្រូមានសង្ឃដីកាថា ញាតិ​ញោម​ទាំងអស់​ដែល​ធ្វើបុណ្យ​កឋិនទាន ​ត្រូវមាន​ចិត្ត​ជ្រះថ្លា​ជឿជាក់​ក្នុង​ព្រះ​រតនត្រ័យ​ប្រកប​ដោយ​ចេតនា​ល្អ ទោះបី​ការទទួលរាក់ទាក់អំពី​ព្រះសង្ឃ ដែលជា​ម្ចាស់​វត្ត ទទួល​ញាតិ​ញោម មិនបាន​ជ្រុងជ្រោយ​ក្តី ឬ​ មិន​គ្រប់គ្រាន់​ក្តី​ សូម​ញាតិ​ញោម​មាន​មេត្តា​កុរ​ណា សន្តោស​ប្រណី ដល់​ម្ចាស់​វត្ត​ផង ព្រោះថា​បុណ្យ​កើតឡើង​តាមផ្លូវ​ចិត្ត​មាន​ចេតនា​ជាហេតុ​គឺ ១ បុព្វ​ចេតនា មានចិត្ត​ជ្រះថ្លា​មុន​ធ្វើ ២ បុ​ញ្ជ​ន​ចេតនា ក្នុងពេលកំពុង​ធ្វើ ៣ បរាបរ​ចេតនា ជ្រះថ្លា​ក្រោយ​ពេល​ធ្វើ​ហើយ​សប្បាយចិត្ត និង ​អំពើ​ល្អ​ដែល​ខ្លួន​បានធ្វើ​ហើយ ​។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី និង លោកជំទាវ បានធ្វើបុណ្យដាក់ទាន ជូនដល់​លោកតា លោកយាយ ចំនួន ១០០ នាក់ នូវថង់ក្រណាត់មួយ មាន ក្រណាត់ស ២ ម៉ែត្រ និង គ្រឿង​ឧបភោគ ព្រមទាំងប្រាក់ ៥០០០ រៀល ៕