ស្តែងណាស់! ប៉ូលីស ត្រូវចោរមួយក្រុម បាញ់ចំផ្ទៃមុខ ប៉ុន្តែអាយុថ្លៃ អត់បាត់បង់ជីវិត (មានវីដេអូ)

ប្រេស៊ីល៖ មន្ត្រីប៉ូលីសម្នាក់ ត្រូវបានចោរមួយក្រុម បាញ់រះចំផ្ទៃមុខ ក្នុងពេលដែលកំពុងធ្វើដំណើរក្នុងរថយន្ត ជាមួយនឹងមិត្តប៉ូលីសម្នាក់ទៀត។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធ រហូតដល់មានប៉ូលីសម្នាក់ រងរបួសចំផ្ទៃមុខធ្ងន់ធ្ងរបែបនេះ បានកើតឡើង នៅពេលដែល មន្រ្តីប៉ូលីសទាំងពីររូបនោះ កំពុងតែជាប់គាំង ក្នុងការកកស្ទះចរាចណ៍មួយកន្លែង ស្ថិតក្នុងទីក្រុងមួយ ដែលមិនត្រូវបានគេអះអាងច្បាស់លាស់ តែគេដឹងថា នៅក្នុងប្រទេសប្រេស៊ីល ។

ស្តែងណាស់! ប៉ូលីស ត្រូវចោរមួយក្រុម បាញ់ចំផ្ទៃមុខ ប៉ុន្តែអាយុថ្លៃ អត់បាត់បង់ជីវិត (មានវីដេអូ)

ដោយស្ថិតក្នុងសភាពកកស្ទះចរាចណ៍ខ្លាំងបែបនេះ ប៉ូលីសទាំង២នាក់ បានបើកស៊ីរ៉ែនរថយន្ត ដើម្បីឲ្យអ្នកធ្វើដំណើរតាមដងផ្លូវជៀសផ្លូវឲ្យខ្លួន។ តែជាអកុសល គាប់ជួនពេលនោះ នៅខាងមុខរថយន្តរបស់ពួកគាត់ មានរថយន្តមួយគ្រឿង ផ្ទុកទៅដោយក្រុមចោរមួយក្រុម ហើយពួកគេនឹកស្ថានតែរថយន្តរបស់ប៉ូលីសនោះ កំពុងតែដេញតាមពួកគេ ក៏បានចុះពីលើរថយន្ត រួចហើយក៏បានចាប់ផ្តើមបាញ់តម្រង់ មកលើឡានប៉ូលីសតែម្តង ដែលបណ្តាលឲ្យប៉ូលីសម្នាក់ ដែលអង្គុយនៅជាប់នឹងអ្នកបើកបរ​ រងគ្រាប់កាំភ្លើង ចំផ្ទៃមុខរបស់គាត់តែម្តង។

ជាក់ស្តែង ផ្អែកតាមវីដេអូឃ្លីប១នាទីកន្លះ ដែលចាប់បានដោយ កាមេរ៉ាក្នុងរថយន្តប៉ូលីសនោះ បានបង្ហាញឲ្យឃើញ​ប៉ូលីសម្នាក់ ដែលជាជនរងគ្រោះ ហូរឈាមនៅលើផ្ទៃមុខរបស់គាត់ ប៉ុន្តែគាត់អាចរក្សាស្មារតីរបស់គាត់បាន ដោយ​បានដឹងខ្លួនមកវិញ ហើយប៉ូលីសម្នាក់ទៀត បានព្យាយាមបើករថយន្ត គេចចេញពីក្រុមចោរទាំងនោះ ។ យ៉ាងណាមិញ ជនរងគ្រោះ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ៕

ចង់ដឹងទិដ្ឋភាពយ៉ាងណា ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ស្តែងណាស់! ប៉ូលីស ត្រូវចោរមួយក្រុម បាញ់ចំផ្ទៃមុខ ប៉ុន្តែអាយុថ្លៃ អត់បាត់បង់ជីវិត (មានវីដេអូ)

 ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត