ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក និយាយ​ពី​រឿង​លោក ម៉ៅ ហា​ជី ចុះ​កុងត្រា​ជាមួយ​ថោ​ន ត្រូវ​ហង្ស​មាស រករឿង​

ភ្នំពេញ: ក្រោយ​ការចេញផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​លោក ម៉ៅ ហា​ជី អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ពី​សំណាក់​ផលិតកម្ម ហង្ស មាស ចំពោះ​ការ​លួច​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ថោ​ន បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បានលើកឡើង​នូវ​មតិ​ផ្សេងៗ​គ្នា​។​

​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kim Leng បានសរសេរថា “ អាន​រួច​ហើយក៏​សើច ចង់​ល្បី​មែន  ដែល​ពេល​គេ​ចូល​ផលិតកម្ម​ផ្សេង​បានចាប់ផ្តើម​រករឿង​គេ ពេលដែល​ផ្សព្វផ្សាយ​កម្មវិធី​ប្រកាស​ក្តែ​ងៗ​ថា បេក្ខជន​ជាប់​ជ័យលាភី នឹងត្រូវ​ក្លាយជា​តារាចម្រៀង​ហង្ស​មាស តែ​មិន​ឮថា​ប្រកាសថា បេក្ខជន ១២ នាក់​ចុងក្រោយ​ហ្នឹង ត្រូវ​ជាប់​កុងត្រា​មួយឆ្នាំ​ទេ​។ ម្យ៉ាង ហា​ជី គេ​ដឹង​ខ្លួនគេ​ច្បាស់​ហើយ បើ​គេ​ពិតជា​មាន​ជាប់​កុងត្រា​មែន គាត់​ប្រាកដជា​បាន​ចុះហត្ថលេខា លើ​ឯកសារ​ណាមួយ​ហើយ វា​មិនដែល​គេ​មិនដឹង​ខ្លួន​ផង ដល់​គេ​រក​កន្លែង​បាន​ថា គេ​ចុះ​កុងត្រា​ជាមួយ​ខ្លួន ចេះតែមាន​ហ្មង​មនុស្ស​។ សុំ​សួរ​មួយ​ដូច​ឆោត បាន​អត់​រាល់ថ្ងៃ​ខំ​ប្រមូល​តារា​ទុក​យក​ធ្វើ​អី បើ​ប្រឡង the voice មួយ​រដូវ​កាល​យក ១៥ នាក់ បើក​ផលិតកម្ម​មួយ cambodian idol យក ១០ នាក់​ទៀត ចុះ​នៅពេល​រដូវ​កាល​ទី​២ ទី​៣ ទៀត ចង់​បង្កើត​ប៉ុន្មាន​ផលិតកម្ម​ទៀត បើ យក​ល្អ​ជួយ​អ្នក​ដែល​ខ្លួន​មាន​រាល់ថ្ងៃ​ឲ្យ​តែ​ល្បី​ទាំងអស់​សិន​ទៅ ព្រោះ​ឃើញ​មានតែ សុគន្ធ កញ្ញា ឆន សុ​វណ្ណា​រាជ ដដែលៗ​ចេញ​បទ​ថ្មី​រហូត ឈិ​ត សុវណ្ណ​បញ្ញា គ្នា​ស្ងាត់​ដូច​ចោរលួច​សេះ ឬក៏​គ្រាន់តែ​ចង់​ប្រមូល​ទុក នេះហើយ​ម​ហិ​ច្ឆិ​តា​លោភលន់​របស់​មនុស្ស​”​។​

​ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bora Siv បាន​បញ្ចេញមតិ​ដែរ​ថា “​សម្រាប់​ការប្រឡង Cambodian Idol ហង្ស​មាស បាន​ចំណេញ​ច្រើនណាស់​។ ប៉ុន្តែ​ដោយសារតែ​ខ្លួន​មិន​ស្រវា​យក​ឱកាស​មិន​ប្រញាប់​ចុះ​កុងត្រា​ទេ ខ្លាច​ខាត ដល់​ថោ​ន ស្រ​វ៉ា​យកទៅ​បាត់ ទើប​ភ្ញាក់ខ្លួន​។ នេះ​ជា​មេរៀន​”​។​

​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​នោះទេ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mutta Sang បានសរសេរថា “​បើ​ជាប់​កុងត្រា​មែន​គ្មាន​អ្នកណា​ល្ងង់​ដើ​ចេញ​ទេ ជាដំបូង​គេ​ប៉ង​ចង់​ចូល​ហង្ស​មាស​នឹង​ហើយ មុន​និង​គេ​ងាក​ទៅរក​ផលិតកម្ម​ផ្សេង​”​។​

​រីឯ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Huy Veasna បានសរសេរថា “​អត់​យល់​បើ​រៀបចំ​ឲ្យ នី រតនា ជាប់ ចាំបាច់​អី​មក​ប្រជែង​យក​គាត់​។ បើ​ផលិតកម្ម​ផ្សេង​ឃើញ​ពី​សមត្ថភាព​របស់គាត់ មិនគួរ​មក​ប្រជែង​រូបគាត់​ធ្វើ​អី​។ បើ​១០​រូប ពិត​ជាប់​ផលិតកម្ម​គួរតែ​ប្រកាស​យូរហើយ​”​។​

​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Sokha Sor បាន​លើកឡើងថា “​មែន​នឹង​! ក្រែង​ជាប់​កុង​ត្រាតែ​អ្នក​លើក​ពាន​ទេ​អី ព្រោះ ១០០ លាន​ហើយ​...​ឯ​អ្នក​មិនបាន​លើក​ពាន​ត្រូវតែ​ស្ថិតក្រោម​ការគ្រប់គ្រង​ហង្ស​មាស​ដែរ​???”​។​

​លោក ម៉ៅ ហា​ជី ដែល​មកពី​ខេត្តបាត់ដំបង បាន​ធ្លាក់​ពី​កម្មវិធី Cambodian Idol ដោយ​មិនបាន​លើក​ពាន និង​ទទួល​ប្រាក់រង្វាន់​ក៏ពិតមែន តែ​សម្រាប់​ទឹកដម​សំនៀង និង​សមត្ថភាព​របស់លោក បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន មានការ​ពេញចិត្ត និង​ចាត់ទុកថា ជា Idol របស់​សម្តេច មិន​ថា សម្តេច​ជាប់រវល់​ការងារ អញ្ជើញ​ទៅ​បំពេញបេសកកម្ម នៅក្រៅ​ប្រទេស​ឬ ក្នុងប្រទេស​ទេ ពោលគឺ​សម្តេច​តែងតែ​បោះឆ្នោត គាំទ្រ​រូបលោក​ផងដែរ​។​

​មជ្ឈដ្ឋាន​ទូទៅ​កំពុងតែ​រក​ចាំ​មើលថា តើ​ការពិត​វា​នឹង​ទៅជា​យ៉ាងណា បើ​សូម្បីតែ ហា​ជី ខ្លួនឯង​ផ្ទាល់​មិនបាន​ដឹងផង​ថា ខ្លួន​ជាប់​នៅក្នុង​កុងត្រា​ផង​នោះ ពីព្រោះ​កម្មវិធី​ក៏បាន​ប្រឡង​ចប់​ហើយ ហា​ជី ក៏​ធ្លា​ក់ទៀត​៕​

ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក និយាយ​ពី​រឿង​លោក ម៉ៅ ហា​ជី ចុះ​កុងត្រា​ជាមួយ​ថោ​ន ត្រូវ​ហង្ស​មាស រករឿង​

ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក និយាយ​ពី​រឿង​លោក ម៉ៅ ហា​ជី ចុះ​កុងត្រា​ជាមួយ​ថោ​ន ត្រូវ​ហង្ស​មាស រករឿង​

ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក និយាយ​ពី​រឿង​លោក ម៉ៅ ហា​ជី ចុះ​កុងត្រា​ជាមួយ​ថោ​ន ត្រូវ​ហង្ស​មាស រករឿង​