លោកប៉ា សុជាតិ​វង្ស ធ្វើ​ពិធី​ទៅ​បួងសួង​សុំ​សេចក្ដីសុខ តាមបែប​សាសនា នៅ​រមនីយដ្ឋាន​វត្តភ្នំ

ភ្នំពេញ: កាលពី​ព្រឹក​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​មន្ត្រីក្រោមឱវាទ បានធ្វើ​ពិធី​ទៅ​បួងសួង​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន តាមបែប​សាសនា នៅ​រមនីយដ្ឋាន​វត្តភ្នំ ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​នឹង​មក​កម្សាន្ដ​នៅ​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល ព្រះរាជ​ពិធីបុណ្យ​អុំទូក​។

​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា "​បន្ទាប់ពី​បាន​បញ្ជ​ប់​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រ ឧទ្ទិស​កុសល ជូន​វិញ្ញាណក្ខន្ធ ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​(​ថ្ងៃទី​២២​ខែវិច្ឆិកា​)
​ខ្ញុំ​នឹង​ភរិយា ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​រាជធានី បាន​ទៅ​បួងសួង​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន តាមបែប​សាសនា នៅ​រមនីយដ្ឋាន​វត្តភ្នំ ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​នឹង​មក​កម្សាន្ដ​នៅ​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃទី​២៤-២៦ ខែវិច្ឆិកា ខាងមុខនេះ​"​។​

​លោក​អភិបាល​បាន​បន្តថា ឆ្លៀត​ក្នុង​ឳ​កាស​នេះ ក៏បាន​ឈានចូល​ពិនិត្យ​ការដ្ឋាន​ជួសជុល​កែលម្អ​រមនីយដ្ឋាន​វត្ត​ភ្នំ របស់​យើង ដែល​ជិត​រួចរាល់ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​-​អន្ដរជាតិ ដែល​មក​កម្សាន្ដ​ឲ្យ​មាន​ភាព​ប្លែក​អារម្មណ៍ ជាមួយនឹង​ការរៀបចំ​កែលម្អ​ថ្មី​នេះ​។​

​សូមបញ្ជាក់ថា ដើម្បី​បង្កលក្ខណៈ​សប្បាយភាព​នៅ​ទីតាំងនៅ​រមណីយដ្ឋាន​វ​ត្ត​ភ្នំ​នាពេល​យប់​នា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ចាប់​តម្លើង​ភ្លើង​ហ្វា​បន្ថែមចំនួន ៣០​ហ្វា តាម​ទីធ្លា​កំសាន្ត​។​
​ទន្ទឹមនឹងនេះ ភ្លើង​លំអ​តាម​ដើមឈើ​នៅ​សងខាង​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​វិមានឯករាជ្យ ដល់​វិទ្យាល័យ​ស៊ីសុវត្ថិ និង​ពី​ពេទ្យ​អង្គឌួង ដល់​វត្តភ្នំ នឹងដាក់​ឲ្យ​បំភ្លឺ​នៅ​យប់​នេះ​៕​