បន្ត​លាប​កំបោរ​​និង​​​ស្ពិ​ក​ត្រូ​ ​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​ដើម្បី​​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​​អុំ​ទូក​ បណ្តែតប្រទីប​ អកអំបុក និង​សំពះ​ព្រះ​ខែ ​នៅ​ថ្ងៃ​ទី​២១-២២​ ខែវិច្ឆិកា​ឆ្នាំ​២០១៥ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​​រាជធានីភ្នំពេញ បាន​បន្ត​លាប​កំបោរ​​និង​លាប​ស្ពិ​ក​ត្រូ​នៅ​តាម​គល់​​ឈើ ខឿនចិញ្ចើម​​តាម​​​សួន​មុខ​វិមាន​សន្តិភាព សួន​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី សួន​មុខ​ក្រសួងការពារជាតិ សួន​មុខ​អតីត​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​​លេខ​៣ ​ជុំ​វិញ​រមណី​យ​ដ្ឋា​ន​វត្ត​ភ្នំ មហាវិថី​ព្រះ​នរោត្តម ​និង​សួន​វិមាន​ឯករាជ្យ​ ។

​សាលា​រាជធានី​ភ្នំពេញ ​តាម​​ផែនការ នឹង​បន្ត​លាប​នៅ​សួន​មាត់ទន្លេ សួន​បទុម​វ​តី និង​សួន​ចន្ទ​ឆា​យ៉ា​​ ៕