មន្ទីរ​សាធារណការ និង​អាជ្ញាធរ​ខណ្ឌដូនពេញកាត់​ស្មៅ និង​ដើម​ត្រែង​​​ដុះ​ស៊ុបទ្រុប​តាម​ច្រាំង​ទន្លេសាប​​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១-២២​ ​វិច្ឆិកា ​​២០១៥ មន្ទីរ​សាធារណការ​រាជធានី បាន​បោស​កើប​សំរាម ​និង​កាត់​ស្មៅ​នៅ​ផ្លូវ​លេខ​២០០៤ (សឡា​)។

ដោយឡែក មន្ទីរ​សាធារណការ​ក៏​បាន​សហការ​ជាមួយ​សាលា​ខណ្ឌដូនពេញកាត់​ស្មៅ​ត្រែង​ដុះ​នៅ​ជើ​ង​ច្រាំង​ទន្លេសាប​ផង​ដែរ​៕