EXID ស្រក់​ទឹក​ភ្នែក​​សស្រាក់​ពេល​និយាយ​ពី​អ្នក​គ្រប់​គ្រង


EXID ស្រក់​ទឹក​ភ្នែក​​សស្រាក់​ពេល​និយាយ​ពី​អ្នក​គ្រប់​គ្រង

កាល​ពី​ថ្មី​ៗ​នេះ​ ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង EXID បាន​រៀប​ចំ​កម្មវិធី​មួយ​ដើម្បី​ជួប​ជុំ​នឹង​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន។ នៅ​ក្នុង​កម្មវិធី​ដដែល​នោះ សមាជិក​របស់ EXID បាន​ទប់​ទឹក​ភ្នែក​មិន​ជាប់​នៅ​ពេល​អាន​សំបុត្រ​មួយ​​ដែល​បាន​ផ្ញើរ​មក​ដោយអ្នក​គ្រប់​គ្រង​របស់​ខ្លួន។
 

EXID ស្រក់​ទឹក​ភ្នែក​​សស្រាក់​ពេល​និយាយ​ពី​អ្នក​គ្រប់​គ្រង
 

អ្នក​គ្រប់​គ្រង Kim Jae Hyun បាន​សរសេរ​ថា “ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ ពួក​យើង​មាន​ពេល​វេលា​រីក​រាយ​ជា​ច្រើន ប៉ុន្តែ​ក៏​មាន​ឧបសគ្គ​មិន​តិច​ដែរ។ បន្ទាប់​ពី​បទ “Up & Down” ទទួល​បាន​ភាព​ល្បី​ល្បាញ ពួក​យើង​សឹង​តែ​គ្មាន​ពេល​ដើម្បី​ញ៉ាំ​បាយ។ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​មិន​ដែល​ខឹង​ឬ​អន់​ចិត្ត​ពី​រឿង​នេះ​ទេ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​ពួក​យើង​សប្បាយ​ចិត្ត។ នេះ​គឺ​ជា​ការ​ចងចាំ​មួយ​ដែល​ខ្ញុំ​មិន​អាច​ភ្លេច​បាន​ជា​រៀង​រហូត”។

 

ក្រោយ​ពេល​អាន​សំបុត្រ​នេះ​ចប់ សមាជិក​ទាំង​អស់​របស់ EXID បាន​ហូរ​ទឹក​ភ្នែក​យ៉ាង​សស្រាក់​។ ពួក​គេ​បាន​ប្រាប់​ថា “អ្នក​គ្រប់​គ្រង Jaehyun បាន​នៅ​ជាមួយ​ពួក​យើង​តាំង​ពី​ដើម​មក”។ Hani បន្ថែម​ទៀត​ថា “នៅ​ពេល​ដែល​យើង​មិន​ទាន់​ល្បី​ បង Jaehyun គឺ​គ្មាន​ប្រាក់​ខែ​នោះ​ទេ តែ​គាត់​មិន​បាន​ចាក​ចោល​ពួក​យើង​ទេ។ ពួក​ខ្ញុំ​ពិត​ជា​ដឹង​គុណ​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ពួក​ខ្ញុំ​ខ្លាំង​ណាស់”៕

 

ចុចអាន៖EXID ត្រលប់​​បញ្ចេញ​ក្បាច់​រាំ​ស៊ី​អារម្មណ៍​​ម្ដង​ទៀត​ក្នុង MV ថ្មី​ “Hot Pink”

 

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi