នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អះអាង​ពី​ការ​បង្កើត​សហគមន៍​អាស៊ាន​ថ្ងៃ​31 ធ្នូ

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​សុ​ី លោក ណា​ជីប រ៉ា​ហ្សា​ក់ អះអាង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា នា​ឱកាស​កិច្ចប្រជុំ​កំពូល​លើក​ទី​២៧ របស់​អាស៊ាន​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ពី​ការ​បង្កើត​សហគមន៍​អាស៊ាន​នា​ថ្ងៃ​ទី​៣១ ធ្នូ ខាង​មុខ​នេះ ។

លោក ណា​ជីប ដែល​ប្រទេស​លោក​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​នា​ឆ្នាំ​នេះ បាន​ដឹកនាំ​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ក្រុង​គួ​ឡា​ឡាំ​ពួរ​២០១៥ ស្តី​ពី​ការ​បង្កើត​សហគមន៍​អាស៊ាន និង​សេចក្តីថ្លែងការណ៍ ក្រុង​គួ​ឡា​ឡាំ​ពួរ ស្តី​ពី​អាសា​៊​ន​ឆ្នាំ​២០២៥ ៖ ដើរទៅ​មុខ​រួម​គ្នា ។

លោក ណា​ជីប ថ្លែង​ថា ចាប់ពី​ពេល​នេះ​ទៅ យើង​ត្រូវ​ធានា​បង្កើត​ទីផ្សារ​តែ​មួយ ដោយ​ពិតប្រាកដ ជាមួយ​មូលដ្ឋាន​ផលិតកម្ម​មួយ ជាមួយ​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​សម្រាប់​បណ្តា​ធនធាន និង​សេវាកម្ម ។ លោក​បន្ត​ថា ផលទុន​សរុប​រួម​គ្នា​របស់​អាស៊ាន ត្រូវ​ឡើង​ដល់​៤.៧០០​ពាន់​លាន​ដុល្លារ រហូត​ដល់​ឆ្នាំ​២០២០ ហើយ​គេ​វាយតម្លៃ​ថា ជាមួយ​សក្តានុពល​របស់​ខ្លួន អាស៊ាន​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​៤ រហូត​ដល់​ឆ្នាំ​២០៣០ ។

ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ក្រុង​គួ​ឡា​ឡាំ​ពួរ ក៏​មាន​កិច្ចប្រជុំ​កំពូល​លើក​ទី​១៨ របស់​អាស៊ាន ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង ហៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន + ៣ ផង​ដែរ ៕