ខេត្ត​ចំនួន​បី ជ្រើសរើស​ឲ្យ​មានការ​ដាំបន្លែ​នៅតាម​សាលារៀន​ឡើងវិញ

សកម្ម​ភាព​សិស្ស​ដាំ​ដំណាំនៅ​សាលា YOSIMASA ទម្លាប់ ខេត្ត​សៀមរាប
សាលារៀន​នៅក្នុង​ខេត្តបាត់ដំបង សៀមរាប និង​កំពង់ធំ ត្រូវបាន​ក្រុប​ប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ជ្រើសរើស​ជា​ខេត្ត​គោលដៅ​សម្រាប់​គម្រោង​សាកល្បង​ជំរុញ​ឲ្យ​មាន​សួនច្បារ​ដាំ​បន្លែ​នៅតាម​សាលា​ឡើងវិញ។ គ្រោង​សួនច្បារ​ដាំ​បន្លែ​សាកល្បង​ដែលមាន​រយៈពេល ២ឆ្នាំនេះ សំដៅលើ ការលើកកម្ពស់​អាហារូបត្ថម្ភ​ដល់​កុមារ​នៅតាម​សាលារៀន។

គម្រោង​សួនច្បារ​ដាំ​បន្លែង​សាកល្បង​រយៈពេល២ឆ្នាំ ដែល​នឹង​បញ្ចប់​ចុងឆ្នាំ២០១៧ខាងមុខនេះ ត្រូវបាន​គាំទ្រ​ដោយ​អង្គការ​ស្បៀង និង​កសិកម្ម នៃ​សហប្រជាជាតិ (FAO) ប្រចាំ​នៅ​កម្ពុជា រួមសហការ​ជាមួយ​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ស្ថាប័ន​ដៃគូ​ជាច្រើន​ទៀត។ គម្រោង​ដាំ​បន្លែ​ឡើងវិញ​នៅ​សាលារៀន​ក្នុង​ខេត្តបាត់ដំបង សៀមរាប និង​កំពង់ធំ​នេះ គឺ​សំដៅលើ​ការ​កម្ពស់​អាហារូបត្ថម្ភ​ដល់​កុមារ​នៅតាម​សាលារៀន។ ខណៈដែល​កម្ពុ​ជាមាន​អត្រា​ក្មេង​ដែល​ក្រិន​មាន​ចំនួន​ច្រើន បើ​ធៀប​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

តាម​របាយការណ៍​រប​ស់​ក្រសួងផែនការ ស្តីអំពី​ការធ្វើអង្កេត​វិទ្យាសាស្ត្រ​ឆ្នាំ២០១៤ បាន​បង្ហាញថា នៅ​កម្ពុជា​កុមារ​អាយុ​ក្រោម ៥ឆ្នាំមាន​ចំនួន ៣២ភាគរយ ដែល​ក្រិន នេះ​ជា​សញ្ញា​បង្ហាញថា​មាន​ជំងឺ​រាំ​រ៉ៃ នៃ​កុមារ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។

បើតាម​ប្រសាសន៍​លោក ជា សំណាង តំណាង​ប្រធាន​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជន​ជទ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​ដំបូង​ស្តីពី​សួនច្បារ​ល្អប្រសើរ ជាង​មុន​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ គម្រោង​សួនច្បារ​ដាំ​បន្លែ​សាកល្បង​នៅ​សាលារៀន​នៅក្នុង​ខេត្ត​ទាំងបី​ខាងលើនេះ មាន​ប្រយោជន៍​ដូចជា៖

ទី១. បាន​ជួយ​បង្ហាញ​ឱ្យ​កុមារ​ចេះ​ពី​របៀប​ដាំ​ដំណាំផ្សេងៗនៅតាម​សាលា។

ទី២. បង្ហាញ​កុមារ​ឱ្យ​ចេះ​មានការ​យកចិត្តទុកដាក់​លើ​ការដាំ និង​ការថែទាំ​បន្លែ​បាន​កាន់តែ ប្រសើរឡើង ហើយ​បន្ទាប់ពី​រៀន​នៅ​សាលា ពួកគេ​អាច​នឹង​យក ចំណេះដឹង​ទាំងនេះ ទៅ​អនុវត្តន៍​ផ្ទាល់​នៅតាម​ផ្ទះ​ជាមួយ​គ្រួសារ​របស់​ពួកគេ។

ទី៣. គឺ​ជួយ​ឱ្យ​កុមារ បង្កើន​ចំណូលចិត្ត​ក្នុងការ​បរិភោគ​បន្លែ និង​ផ្លែឈើ ដែល​គេ​បាន​ដាំ​ដោយផ្ទាល់​ដៃ​របស់​ពួកគេ ដែលជា​ចំណុច​សំខាន់ ដល់​ការលើកកម្ពស់​អាហារូបត្ថម្ភ​របស់​កុមារ។

ទី៤. ជួយ​បង្កើន​ចំណូល​ដល់​សាលារៀន​តាមរយៈ​សួន​បន្លែ​របស់​សិស្ស ដែល​អាច​នាំទៅ​លក់​លើ​ទីផ្សារ​ផងដែរ៕

ប្រភព៖ AKP

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​