ប្ដីនិងប្រពន្ធ​មួយគូរ​ រួមដៃ​គ្នា​សម្លាប់​បុរសម្នាក់​ ព្រោះ​ខឹង​រំលោភ​ប្រពន្ធខ្លួន​ មុនថ្ងៃរៀបការ​ រួចកាត់​យកលិង្គ​ធ្វើថ្នាំ​

ឥណ្ឌូនេស៊ី ៖ នារីអាយុ ២០ឆ្នាំម្នាក់បានរួមដៃ ជាមួយប្តីសម្លាប់បុរស ដែលចាប់រំលោភនាង ដោយអ្នកទាំងពីរមិនត្រឹម តែសម្លាប់ជននោះទេ គឺថែមទាំងកាត់លិង្គ ជនដែលរំលោភនោះ យកទៅចំអិនស៊ីទៀតផង។ ហេតុការណ៍ ដ៏សាហាវនេះកើតឡើង នៅប្រទេសឥណ្ឌូនេស៊ី ហើយប៉ូលីសបានចាប់ខ្លួន បុរសអាយុ ៣០ឆ្នាំជាប្តី ឈ្មោះ Rudi Efendi ត្រូវជាប្តីនារី ដែលត្រូវជនរងគ្រោះរំលោភ ហើយនឹងចាប់នារីជាប្រពន្ធនេះដែរ ដោយចោទ ពីបទឃាតកម្ម។

Efendi សារភាពប្រាប់ ប៉ូលីសថា នៅយប់ថ្ងៃរៀបការ គេដឹងថា ប្រពន្ធមិនមែនជាស្រីក្រមុំបរិសុទ្ធទេ ហើយគាត់ក៏សួរនាំ នាងពីរឿងនេះ ទើបដឹងថា នាងត្រូវជនល្មើសរំលោភ យ៉ាងព្រៃផ្សៃ ជាហេតុធ្វើឲ្យគាត់ខឹងណាស់ ក៏សហការជាមួយប្រពន្ធ តាមសម្លាប់ជននោះឲ្យបាន។

នៅថ្ងៃកើតហេតុ នារីជាប្រពន្ធដែលស្គាល់ អត្តសញ្ញាណជនល្មើស បានល្បួងគេឲ្យ ទៅកន្លែងមួយស្ងាត់ ដែលពេលនោះឃើញឱកាសល្អ Efendi ក៏ស្ទុះយកកាំបិត ចាក់ជនដែលរំលោភប្រពន្ធខ្លួន បានសម្រេច ក្រោយមកពួកគេ ក៏កាត់ លិង្គជនរងគ្រោះ យកទៅផ្ទះចំអិនស៊ី ដោយប្តីប្រពន្ធរូបនេះ សារភាពថា ស៊ីដើម្បីព្យាបាលរោគ បេះដូង។ សាកសពជនរងគ្រោះ ត្រូវបានប៉ូលីសរកឃើញ នៅក្នុងរថយន្តមួយដែលត្រូវបាន គេដុតឆេះទៅហើយ៕

ប្ដីនិងប្រពន្ធ​មួយគូរ​ រួមដៃ​គ្នា​សម្លាប់​បុរសម្នាក់​ ព្រោះ​ខឹង​រំលោភ​ប្រពន្ធខ្លួន​ មុនថ្ងៃរៀបការ​ រួចកាត់​យកលិង្គ​ធ្វើថ្នាំ​