នាយ ចឹម យំ​ដាក់​ធុងបាស់

«យំដាក់បាស់ ជាចំណងជើងបទចម្រៀងថ្មី របស់នាយ ចឺម នៅផលិតកម្ម សាន់ដេ ហើយដែលគ្រាន់តែ ចេញ​ផ្សាយ​ភ្លាម មាន​អ្នក​ទស្សនា​រាប់​ពាន់​នាក់។
នាយ ចឹម យំ​ដាក់​ធុងបាស់
នាយចឹម ថតរូបល្អូកល្អឺន ជាមួយតារាស្រីម្នាក់ បង្ហោះតាមហ្វេសប៊ុក។ (រូបថត ហ្វេសប៊ុក)

បន្ទាប់ពីបានទទួលកាគាំទ្រខ្លាំង តាមរយះបទ «ពុកអើយម៉ែអើយ នាងការចោលខ្ញុំហើយ»នោះ​មក ពេល​នេះ តារាកំប្លែងវ័យក្មេង ប្រចាំទូរទស្សន៍ CTN នាយ ចឺម បានបង្ហាញបទថ្មីរបស់ខ្លួន ដើម្បីជាចំណី​អាម្មរណ៍ ដល់​ទស្សនិជន តាមបទចម្រៀង បែបអភ័យស្នេហ៍ម្តងទៀតហើយ។

ចម្រៀង «យំដាក់បាស់ (ឬធុងបាស់)» ដែលជាស្នាដៃថ្មី នៃផលិតកម្ម សាន់ដេ ត្រូវបានដាក់បង្ហោះ ដើម្បីធ្វើការផ្សព្វផ្សាយ​ដំបូង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ នៅលើបណ្ដាញសង្គម ហើយបានទាក់ទាញ​ប្រិយមិត្ត​ជាច្រើន ឲ្យធ្វើការគាំទ្រយ៉ាងច្រើនកុះករ។

តាមរយៈបទនេះ គេនឹងបានឮនាយ ចឺម ច្រៀងត្អូញត្អែរ «កំសត់វេទនា» រៀបរាប់ពី ការខូចចិត្តរបស់បុរសម្នាក់ ដែលត្រូវបានស្រីក្បត់ ទៅមានអ្នកថ្មី ព្រោះតែបុរសម្នាក់នោះ ព្រោះស្រលាញ់ស្រីស្អាត ហ៊ានចំណាយ​អស់​គោ​មួយក្រោល ជ្រូកមួយទ្រុង ហើយគេទៅចោលបាត់៕


» ចង់ដឹងថាបទនេះ មានអត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖