លោក យ៉ែម បុញ្ញឫទ្ធិថា​ CNRP ឈរ​លើ​គោលការណ៍​អហិង្សា​មិន​យក​ខ្មែរណា​មួយ​ជា​សត្រូវទេ

ភ្នំពេញ៖ លោកយ៉ែម បុញ្ញឫទ្ធិអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ (CNRP) នៅថ្ងៃទី២២ វិច្ឆិកានេះបានសរសេរនៅក្នុងហ្វេសប៊ុក របស់លោកថា គណបក្សសង្រ្គោះជាតិ ឈរលើគោលការណ៍អហិង្សា ខ្មែរតែមួយ មិនគុំគួនសងសឹក មិនយកខ្មែរណាជាសត្រូវ យើងត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីឲ្យមានការបោះឆ្នោត ដោយសន្តិវិធី សេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ២០១៧ ២០១៨។

លោកបានបន្ថែមថា “មួយរយៈពេលចុងក្រោយនេះ ព្រឹត្តិការណ៍ផ្ទួនៗបានកើតឡើង ដែលយើងយល់ឃើញថា ពុំមានលក្ខណៈល្អប្រសើរសម្រាប់ប្រទេសជាតិ ដែលយើងមានការព្រួយបារម្ ភពីស្ថិរភាពនយោបាយ ដែលនាំឲ្យមានការបាត់បង់ជំនឿទុកចិត្តនៃអ្នកវិនិយោគទុន ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ ការវាយធ្វើបាបយ៉ាងឃោរឃៅព្រៃផ្សៃយង់ឃ្នង លើអ្នកតំណាងរាស្រ្តពីររូបមកពីគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥,  ការដកតំណែងអនុប្រធានទី១នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិ, និងការបញ្ចប់សមាជិកភាពសភា ដែលជាប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥”៕

លោក យ៉ែម បុញ្ញឫទ្ធិថា​ CNRP ឈរ​លើ​គោលការណ៍​អហិង្សា​មិន​យក​ខ្មែរណា​មួយ​ជា​សត្រូវទេ