ជប៉ុន​ជំរុញ​អូស្ត្រាលី​ឲ្យ​ទិញ​នាវា​មុជទឹក​របស់ខ្លួន ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់

ជប៉ុន និង​អូស្ត្រាលី នៅ​ថ្ងៃ​អាទិត្យ​ ទី​បាន​ប្រកាស​ពង្រឹង​សហការប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ។ សម្រាប់​រដ្ឋមន្រ្តី​អូស្ត្រាលី ជប៉ុន​ជា​ប្រទេស​ដៃគូ​យោធា​ដ៏​សំខាន់ ដែល​មាន​យុទ្ធសាស្រ្ត​យោធា​ដូច​អូស្ត្រាលី។ ប៉ុន្តែ សម្រាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន ការយល់ព្រម​ទិញ​នាវា​មុជទឹក​ជប៉ុន ពី​សំណាក់​អូស្ត្រាលី នឹង​ជួយ​ជំរុញ រឹតចំណង សហប្រតិបត្តិការ​ជប៉ុន អូស្ត្រាលី ជាមួយ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ដើម្បី​ធានា​សន្តិសុខ​នៅក្នុង​តំបន់។