ថ្នាក់ដឹក​នាំ​គណបក្ស​ប្រឆាំង​បង់ក្លាដែស​២នាក់ ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត

មេដឹកនាំ​ពីរ​រូប​ដ៏​សំខាន់​ក្នុង​គណបក្ស​ប្រឆាំង​បង់ក្លាដែស ​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​ ដោយ​ព្យួរក ​កាល​ពី​យប់​ថ្ងៃ ថ្ងៃសៅរ៍ ​ទី ​២១​ វិច្ឆិកា ​ម្សិលមិញ ​ក្រោម​បទ​ចោទ​ប្រកាន់​ ពី​អំពើ​កាប់​សម្លាប់​ប្រជាជន​បង់ក្លាដេហ្ស ​ក្នុង​អំឡុង​ពេល​សង្រ្គាម ​ប្រកាស​ឯករាជ្យ ​កាល​ពី​ឆ្នាំ​១៩៧១។ នេះ​ជា​ការ​កាត់ទោស​ប្រហារ​ជីវិត ​ដែល​ប្រកប​ដោយ​ភាព​ចម្រូងចម្រាស ​និង​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ​រិះគន់​ជា​ខ្លាំង ​ ដោយសារ​តែ​វា​ជា​ការ​រៀបចំ​ឡើង ​ដោយ​តុលាការ​បង់ក្លាដែស​តែ​ម្នាក់​ឯង​ និង​ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ ពី​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ។