មន្ទីរសាធារណការ​រាជធានីភ្នំពេញ បន្ត​ការ​លាប​កំបោរ​គល់​ឈើ និង​លាប​ស្ពិចត្រូ​ ឃឿន​ចិញ្ចើម​ផ្លូវ

ភ្នំពេញ៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ នៅពីថ្ងៃទី ២១ ដល់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបន្តការលាបកំបោរគល់ឈើ និងលាបស្ពិចត្រូឃឿនចិញ្ចើមសួនច្បារសាធារណៈមួយចំនួន។

រយៈពេល២ថ្ងៃមកនេះមន្ទីរសាធារណការបានលាបកំបោរគល់ឈើ និងលាបស្ពិចត្រូឃឿនចិញ្ចើមនៅមុខសួនវិមានសន្តិភាព សួនមុខទីស្ដីការគណៈរដ្ឋមន្រ្តី សួនមុខក្រសួងកាពារជាតិ សួនមុខអតីតប៉ុស្តិ៍លេខ៣ រមណីយដ្ឋានវត្តភ្នំ មហាវិថីព្រះនរោត្តម និងសួនវិមានឯករាជ្យ។

បើតាមមន្រ្តីនៃមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា ជាផែនការសាលារាជធានីភ្នំពេញ រួមនឹងមន្ទីរសាធារណការរាជធានីភ្នំពេញ នឹងបន្តលាបកំបោរគល់ឈើ និងលាបស្ពិចត្រូឃឿនចិញ្ចើមនៅសួនមាត់ទន្លេ សួនបុទុមវតី និងសួនច័ន្ទឆាយាថែមទៀតផង៕