ពេល​ពពោះ​ក៏​រួមភេទ​បាន​

Sanofi

​សិច​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​មួយ​ដែល​បង្កើត​សេ​ក្តី​សុខ និង ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​រវាង​គូស្នេហ៍​ទាំងពីរ ។ សិច​សម្រាប់​ស្ត្រី​ពពោះ​ក៏​ដូចគ្នា​ដែរ ក្រៅពី​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​ចំពោះ​ស្នេហា​ហើយ​នោះ ថែមទាំង​មាន​ចំណុច​ល្អ​ជួយ​ឲ្យ​អារម្មណ៍​រសាយ​ដោយសារតែ​កម្រិត​អ័រម៉ូន​ដែល​ប្រែប្រួល ជាពិសេស​នៅ​កំលុង​អាយុ​ផ្ទៃពោះ ៤-៦ ខែ ។​

៤ ក្បាច់​ដែល​សម​
​ចន្លោះពេល​ពពោះ ស្ត្រី​មួយចំនួនធំ​ច្រើនតែ​គិតថា​ការ​មាន​សិច​នៅពេល​ពពោះ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​វេជ្ជសាស្ត្រ​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ពពោះ ដែលមាន​ស្ថានភាព​ផ្ទៃពោះ​ល្អ​ធម្មតា​អាចមាន​សិច​បាន​តាម​ការពេញចិត្ត និង ញឹកញាប់​តាម​តម្រូវការ​ស្ថិត​លើ​ក្បាច់​ដែល​សម​នឹង​ចន្លោះពេល​មាន​សិច ព្រោះ​មាន​ចំណែក​សំខាន់​ធ្វើ​ឲ្យ​មាន​សេចក្តីសុខ និង មាន​សុវត្ថិភាព ។​

១ – ក្បាច់​ស្លាបព្រា​ត្រួតគ្នា ( Spoon )
​ជា​ក្បាច់​ដែល​គូស្នេហ៍​ទាំងពីរ​គេង​ឱប​គ្នា​ពីក្រោយ​ដោយ​ភាគី​ស្ត្រី និង ភាគី​បុរស​គេង​ផ្អៀង​ចំហៀង​បែរមុខ​ស្រប​ទិស​គ្នា ។ ភាគី​ស្ត្រី​នៅខាងមុខ ភាគី​បុរស​ស៊ក​ចូល​ពី​ខាងក្រោយ អាច​សណ្តូកជើង​ត្រង់ ឬ អង្កុញជើង​ក៏បាន​អាច​ឱបរឹត និង ត្រកង​ដងខ្លួន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​បារម្ភ ។ ក្បាច់​នេះ​ជួយ​ថ្នមកម្លាំង​មិន​ឲ្យ​ហត់​ពេក ។ ការ​ស៊ក​បញ្ចូល​ពី​ចំហៀង ឬ ពីក្រោយ​បាន ល្អ និង បាន​ជ្រៅ ធ្វើ​ឲ្យ​បន្ថយ​ភាព​តានតឹង​ពីខ្នា​តនៃ​ផ្ទៃពោះ​ផងដែរ ។​ ​ដំបូន្មាន ៖ សម​ចំពោះ​ស្ត្រី​តាំងពី​ចាប់ផ្តើម​ពពោះ​រហូតដល់​ជិត​សម្រាល មាន​សុវត្ថិភាព​រួចផុត​ពី​ទម្ងន់​សង្កត់ ឬ ទង្គិច​ផ្ទៃពោះ ។​

២ – ក្បាច់​ស្រី​នៅ​ពីលើ ( Woman on Top )
​ក្បាច់​នេះ​គឺ​បុរស​គេង​ផ្ងារ ចំណែក​ស្ត្រី​ឡើង​អង្គុយ​ពោប ឬ អង្គុយ​លុតជង្គង់​ពីលើ​ដើម្បី​ប្រើ​ជើង និង ជង្គង់​ទប់​ទម្ងន់​ខ្លួន ប្រើ​ដៃ​ទាំងពីរ​ជួយ​គ្រប់គ្រង​ចលនា ។ ក្បាច់​នេះ​ភាគី​ស្ត្រី​ជា​អ្នកដឹកនាំ និង ផ្តល់​ចង្វាក់​កម្រើក​ឡើង​ចុះ​ឲ្យ​ចំ​ចំណុច ចំណែក​ភាគី​បុរស​អាច​ប្រើ​ដៃ​បបោសអង្អែល​ដើម្បី​ជួយ​ដាស់​អារម្មណ៍​ឲ្យ​ពុះកញ្ជ្រោល​កាន់តែខ្លាំង ។​ ​ដំបូន្មាន ៖ ក្បាច់​នេះ​ត្រូវបាន​ចាត់ទុកថា​មានសុវត្ថិភាព​បំផុត ហើយ​ខ្នាត របស់​ផ្ទៃពោះ​ក៏​មិនមែនជា​ឧបសគ្គ​ដែរ ។​

៣ – ក្បាច់​គែម​គ្រែ ( Edge of The Bed )
​ភាគី​ស្ត្រី​គេង​ផ្ងារ​នៅលើ​គ្រែ ភាគី​បុរស​ស្ថិតក្នុង​ស្ថានភាព​លុតជង្គង់ ឬ ឈរ​ជា​ក្បាច់​ដែល​សម​ចំពោះ​ស្ត្រី ពពោះ​ដែល​ទំហំ​ពោះ​មិនធំ​ខ្លាំង ។ ភាគី​ស្ត្រី​នឹង​គេង​ផ្ងារ ឬ ពាក់កណ្តាល​អង្គុយ​ពាក់កណ្តាល​គេង អាច​ប្រើ​ខ្នើយ​កល់​ឲ្យ​គូទ​នៅត្រឹម​គែម​គ្រែ និង ជើង​ទាំងពីរ​ញែក​ចេញ​ឲ្យ​ល្មម​ស្រួល ភាគី​បុរស​អាច​ឈរ​អង្កុញ ឬ លុតជង្គង់ ។ ក្បាច់​នេះ​អាច​ច្នៃ​ជា​ក្បាច់​គែម​កៅអី (Armchair Position) ក៏បាន​ដែរ ។​ ​ដំបូន្មាន ៖ ក្បាច់​នេះ​ដោយសារតែ​គូស្នេហ៍​ត្រូវ​កន្ធែកជើង​ចេញ​ខ្នាត​របស់​ពោះ​ទើប​មិន​បង្កឱ្យមាន​ឧបសគ្គ ។​

៤ – ក្បាច់​ឈរ ( Standing up )
​ទោះបីជា​សិច​ដោយ​ប្រើ​ក្បាច់​ឈរ អាច​មិនមែនជា​ក្បាច់​ដែល​ថ្នឹក​ដែល​ស្រួល ប៉ុន្តែ​វា​ត្រូវបាន​ចាត់​ថា​ជា​ក្បាច់​ដ៏​ល្អ​បំផុត​សម្រាប់​ការ​មាន​សិច​ក្នុងពេល​ប្រញិបប្រញាប់​មិន​ចំពោះ​ថា​ក្នុងពេលដែល​កើត​អារម្មណ៍​ភ្លាមៗ ឬ​ពេលដែល​មិន​អំណោយផល​យ៉ាងណាក្តី ។ ការ​មាន​សិច​ដោយ​ប្រើ​ក្បាច់​នេះ​ក៏ត្រូវ​បានចាត់ទុក​ថាស​ម​សម្រាប់​ស្ត្រី​ពពោះ​ដែរ ។ ក្បាច់​នេះ​ទាំង​ភាគី​បុរស និង ភាគី​ស្ត្រី​ត្រូវ​ស្ថិតក្នុង​ក្បាច់ ឬ ឥរិយាបថ​ឈរ ភាគី​ស្ត្រី​ឈរ​ដងខ្លួន​ត្រង់ បែរមុខ​ទៅរក​ជញ្ជាំង​ប្រើ​ដៃ​ទប់​ជញ្ជាំង​ដោយ​ភាគី​បុរស​ឈរ​នៅ​ពីក្រោយ​នៅ​អាច​ឈោង​ដៃ​ទៅ​លញ់​ឈ្លី​គ្លី​តូ​រី​ស ឬ ស្ទាបអង្អែល​សុដន់​បាន​ទៀតផង ។​ ​ដំបូន្មាន ៖ រក​តុ​ដែល​មាំ​ដើម្បី​ជួយ​ទប់​ទ្រ និង តោង​បាន​ជាប់​ល្អ ។​

​ប្រការ​គួរ​ប្រតិបត្តិ​

-​ប្រើ​ស្រោមអនាម័យ​រាល់​លើក​ដើម្បី​ជៀសវាង​ការឆ្លង​មេរោគ​តាម រយៈ​ការ​រួមភេទ​ដែល​អាច​ឆ្លងទៅ​កូន​ក្នុង​ផ្ទៃ ។​
-​ហាម​រួមភេទ​ក្នុងកំលុងពេល ១ ខែ​ចុងក្រោយ មុនពេល​សម្រាល ឬ បើ​ស្ត្រី​ណា​ធ្លាប់​រលូត​កូន​ពីមុន គួរតែ​តម​រួមភេទ​ក្នុង​រយៈពេល ៣ ខែ​ដំបូង​នៃ​ការ​ពពោះ ។​
-​ខ្នើយ​ជា​ភ្នាក់ងារ​ជំនួយ​ដ៏​ល្អ នៅពេល​ខ្នាត​ផ្ទៃពោះ​ចាប់ផ្តើម​ជា​ឧបសគ្គ ជាពិសេស​ចំពោះ​ក្បាច់​គេង​ផ្ងារ​ធម្មតា ។ ការប្រើ​ខ្នើយ​កល់​ខ្នង​ជួយ​បាន​យ៉ាង​ប្រសើរ​តែម្តង ។​

-​ចៀសវាង​ការរួម​ភេទ​ខ្លាំងៗ​ពេក ព្យាយាម​ធ្វើយ៉ាងណា​ជ្រើសរើស​ក្បាច់​ដែល​លិង្គ​មិនអាច​ស៊ក​ចូល​បាន​ជ្រៅ​ពេក​ដើម្បី​ការពារ​គ្រោះថ្នាក់​បណ្តាលមកពី​ការ​សម្រាល​មុន​កំណត់ ។​
-​រក​ឧបករណ៍​ជំនួយ​ដូចជា​កៅអី​មាំៗ ឬ តុ កៅអី​ណា​ដែលមាន​កម្ពស់​ខ្ពស់​សមរម្យ និង មិន​ធ្វើ​ឲ្យ​រួយជើង​ពេក ៕ ​ ​

Related