ជើង​ទី១៖ ភ្នំពេញ​ក្រោន ឈ្នះ ណាហ្គា ២-០​ ឯ បឹងកេត ឈ្នះ Cam-Tiger ៤-៣


ជើង​ទី១៖ ភ្នំពេញ​ក្រោន ឈ្នះ ណាហ្គា ២-០​ ឯ បឹងកេត ឈ្នះ Cam-Tiger ៤-៣

ក្រុមភ្នំពេញ​ក្រោន​យក​ឈ្នះ​​​ណាហ្គាវើល​ដោយ​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​លីក​បាល់ទាត់​កំពូល​កម្ពុជា​ឆ្នាំ​២០១៥ ខណៈ​ការ​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​៣ ​​បឹងកេត​អង្គរ​វិញ​បាន​យក​ឈ្នះ​ Cambodian Tiger ដោយ​លទ្ធផល​ ៤-៣។

 

ការ​ប្រកួត​នៅ​តង់​ទី​មួយ​ ក្រុម​ទាំង​ពីរ​មិន​​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ បើ​ទោះ​ជា​ព្យាយាម​វាយ​សម្រុក​គ្នា​យ៉ាង​ខ្លាំង​ក៏​ដោយ។ ណាហ្គា​ទទួល​បាន​ឱកាស​ល្អ​ជា​ច្រើន​នៅ​ដើម​តង់​ តែ​ខ្សែ​ប្រយុទ្ធ​លេខ​៣៥ Berry មិន​អាច​បំប៉ោង​សំណាញ់​ទី​ភ្នំពេញ​ក្រោន​បាន​ឡើយ​ ខណៈ​ភ្នំពេញ​ក្រោន​ក៏​មាន​ឱកាស​ម្តង​ម្កាល​​ដែល​ តែ​ធ្វើ​មិន​បាន​សម្រេច។

 

ជើង​ទី១៖ ភ្នំពេញ​ក្រោន ឈ្នះ ណាហ្គា ២-០​ ឯ បឹងកេត ឈ្នះ Cam-Tiger ៤-៣

 

ចំពោះ​ការ​ប្រកួត​តង់​​ទី​ពីរ ភ្នំពេញ​ក្រោន​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ ហើយ​បាន​តែ​​​៧​នាទី​ប៉ុណ្ណោះ​ពោល​គឺ​នាទី​ទី​៥៤​ ភ្នំពេញ​ក្រោន​បាន​បំប៉ោង​សំណាញ់​ទី​របស់​ណាហ្គា​វើល​ដោយ​​​ការ​តែតបាល់​​របស់​​ខ្សែ​ប្រយុទ្ធ Bisan George។ បន្ទាប់​ពី​ត្រូវ​ដៃ​គូ​នាំ​មុខ​១-០ ក្រុម​ណាហ្គាវើល​បាន​ព្យាយាម​វាយ​សម្រុក​ដើម្បី​ស្វែង​រក​គ្រាប់​បាល់តាម​ស្មើ ប៉ុន្តែ​បែរ​ជា​ប៉ះ​ទង្គិច​គ្នា​ច្រើន​ដែល​ធ្វើ​ឲ្យ​លោក​អាជ្ញា​កណ្តាល​ចាយ​កាត​ក្រហម​លើ​ខ្សែ​ការពារ​ អូម ថាវរៈ បណ្តេញ​ចេញ​ពី​ទីលាន បន្ទាប់​ពី​ទទួល​បាន​កាត​​លឿង​ជា​លើក​ទី​ពីរ។ នៅ​នាទី​ទី​៩០ ភ្នំពេញ​ក្រោន​បាន​បន្ថែម​១​គ្រាប់​ទៀត​ដោយ​ខ្សែ​ប្រយុទ្ធ Booysen Shane។ ចប់​ការ​ប្រកួត​ភ្នំពេញ​ក្រោន​ឈ្នះ​ណាហ្គាវើល​២-០ សម្រាប់​ការ​ប្រកួត​ជើង​ទី​មួយ។

 

ជើង​ទី១៖ ភ្នំពេញ​ក្រោន ឈ្នះ ណាហ្គា ២-០​ ឯ បឹងកេត ឈ្នះ Cam-Tiger ៤-៣

 

ចំណែក​គូ​ដែល​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣ បឹងកេត​អង្គរ​បាន​យក​ឈ្នះ​ក្រុម Cambodian Tiger ដោយ​លទ្ធផល​ ៤-៣​ សម្រាប់​ជើង​ទី​១។ Cambodian Tiger បាន​នាំ​មុខ​បឹងកេត​អង្គរ​២-០ នៅ​តង់​ទី​មួយ​ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​ Marie Privat នៅ​នាទី​ទី​១៣ និង​ សួង វិរៈ​នៅ​នាទី​ទី​៣០​ ប៉ុន្តែ​នៅ​ទី​១​នេះ​ បឹង​កេត​បាន​បំប៉ោង​សំណាញ់​ទី​របស់​ Cambodian Tiger វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​លេខ​៩ ឃួន ឡាបូរ៉ាវី​នៅ​នាទី​ទី​៣៨។

 

ចំណែក​នៅ​ទី​ពីរ​ បឹងកេត​អង្គរ​បាន​ទម្លាយ​សំណាញ់​ទី​របស់​ Cambodian Tiger ៣​គ្រាប់​ដោយ​ខ្សែ​ការពារ សុខ សុវណ្ណ​នៅ​នាទី​ទី​៥២ កីឡាករ​ជប៉ុន Yuya Wada នៅ​នាទី​ទី​៧០ និង​គ្រាប់​ទី​៤​ដោយ​បាល់​ប៉េណាល់​ទី​របស់ ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​៨៨។ យ៉ាង​ណា Cambodian Tiger ក៏​អាច​បន្ថែម​គ្រាប់​បាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៩០ ដោយ​ Marie Privat។ ចប់​ការ​ប្រកួត បឹងកេត ឈ្នះ Cambodian Tiger ដោយ​លទ្ធផល ៤-៣៕​

 

ជើង​ទី១៖ ភ្នំពេញ​ក្រោន ឈ្នះ ណាហ្គា ២-០​ ឯ បឹងកេត ឈ្នះ Cam-Tiger ៤-៣

 

អត្ថបទ៖ ជាន ចាន់រ៉ា