អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែល​របើក​ខូច​អាច​ស្នើ​សុំ​ធ្វើ​ឡើង​វិញ​បាន​ដោយ​ឥត​គិតថ្លៃ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី របើក​ខូច សូម​ទំនាក់ទំនង​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឬ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខ​ណ្ ដែល​ខ្លួន​កំពង់​រស់នៅ ដើម្បី​សុំ​ប្តូរ​ថ្មី ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​អាករ និង​ថ្លៃ​សេវា​ឡើយ ។

ខាងក្រោយ​នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ