Q&A : តើ​ការ​មាន​សិច​លើកដំបូង​មាន​ចេញឈាម និង មានការ​ឈឺចាប់​ឬ​យ៉ាងណា ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ​ធ្លាប់​បានឮ​គេ​និយាយថា ស្រីៗ​បើ​មាន​សិច​លើកដំបូង​នឹងមាន​ចេញឈាម និង មានការ​ឈឺចាប់​ជាខ្លាំង ។ នាង​ខ្ញុំ​ជាម​នុស្ស ដែល​ខ្លាច​ឈាម​បំផុត​ក៏​មិន​ហ៊ាន​មាន​សិច​ជាមួយ​គូស្នេហ៍ បើ​ទុក​ណា​ជា​ពួកយើង​ស្គាល់គ្នា​ដើរ ជាមួយគ្នា​យូរ​ដែរ​ហើយ ហើយ​ព្យាយាម​មាន​សិច​ជាមួយគ្នា​ជាច្រើន​ដង ប៉ុន្តែ​ចុងក្រោយ​គិតដល់​រឿង​មាន​ចេញឈាម ណាមួយ​ខ្លាច​ផង​អៀន​ផង ក៏​មិនបាន​សម្រេច តើ​ការពិត​វា​ធ្វើឱ្យ​ឈឺ​ពិតមែន ឬ យ៉ាងណា ?

​ចម្លើយ ៖ ដំបូង​ចង់​ជម្រាប​ឱ្យ​អ្នក​បានដឹង ជាមុនសិន​ថា ការ​ដែលមាន​ចេញឈាម​ពេល​រួមភេទ​លើកដំបូង​នោះ គឺ​វា​បណ្តាលមកពី​ក្រដាស ព្រហ្មចារី​ដាច់​រហែក ដោយសារ​ការ​ស៊ក​បញ្ចូល ពី​សំណាក់​បុរស​ជា​ដៃគូ ។ ប៉ុន្តែ​ដោយសារ​សម័យកាល​មានការ​ប្រែប្រួល​សកម្មភាព​មួយចំនួន​ក៏​ជា​ដើមចម​ធ្វើឱ្យ​ក្រដាស​ព្រហ្មចារី​ត្រូវបាន​ដាច់​រហែក មុនពេល​រួមភេទ​បានដែរ ដូចជា​ការហាត់​ប្រាណ ឬ ជួយ​ខ្លួនឯង​ក៏​ច្រើនតែ​ធ្វើឱ្យ​ក្រដាស​ព្រហ្មចារី​នោះ ដាច់​រហែក​ដែរ ដូច្នេះហើយ​ទើប​រួមភេទ​ទៅ​អត់ មាន​ចេញឈាម ។

ចំណែកឯ​រឿង​ដែល​អ្នកខ្លាច ឈឺ​សូមឱ្យ​សាកល្បង​និយាយ​ជាមួយ​គូស្នេហ៍​របស់ អ្នក​អំពី​ចង្វាក់​ដែល​អាចជួយ​ឱ្យ​អ្នក​រសាយ ព្រោះ​ប្រសិនបើ​អ្នក​បារម្ភ​គិតមុខគិតក្រោយ​នោះ វា​នឹង​ធ្វើឱ្យ​អ្នក​ប្រឹង​ត្រង់​បរិវេណ​មាត់​ទ្វារមាស ជាហេតុ នាំឱ្យ​ការ​ស៊ក​បញ្ចូល​ប្រព្រឹត្តទៅ​មិន​រលូន ហើយក៏ អាច​បង្ក​ឱ្យ​ឈឺ​ទៀតផង ៕


Related