លោក​អូ​បា​ម៉ា​ទស្សនកិច្ច​មជ្ឈមណ្ឌល​ស​ម្រា​ប់​ជនភៀសខ្លួន​នៅ​ម៉ាឡេស៊ី

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​បាន​ចុះទៅ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ទ​ទួល​ជនភៀសខ្លួន​មួយកន្លែង នៅ​ទីក្រុង​កូ​ឡា ឡុំ​ពួរ។ ដំណើរ​ទស្សនកិច្ច​នេះ​អាចជា​ការអំពាវនាវ​ដោយ​ប្រយោល ទៅ​ប្រជាជន​អាមេរិក​ទូទាំងប្រទេស ពិសេស​ទៅ​បក្សប្រឆាំង​សាធារណរដ្ឋ អោយ​ចេះ​គិត​អាណិតអាសូរ​ជនភៀសខ្លួន។

នៅ​មជ្ឈមណ្ឌល​ជនភៀសខ្លួន​ដែល​លោក​អូ​បា​ម៉ា​ចុះទៅ​ទស្សនកិច្ច​នេះ ទទួលក្មេងៗជា​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ស​សាសនា​អ៊ីស្លាម ដែល​រត់គេច​ពី​ការកាប់សម្លាប់​នៅ​មី​យ៉ាន់​ម៉ា។ ប្រធានាធិបតី​អាមេរិក​បាន​ជជែក​ជាមួយ​កុមារតូចៗ ដែល​លោក​បាន​ជួប​នៅ​មូលនិធិ​Dignity for Children។ លោក​លើកឡើងថា បញ្ហា​ដែល​ចោទឡើង​មិនមែន​ផ្តោត​តែ​លើ​កុមារ​មកពី​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តោតលើ​កុមារ​មកពី​ស៊ី​រី​និង​អ៊ីរ៉ាក់​ដែរ។

ប្រធានាធិបតី​អាមេរិក​ប្រហែល​ចង់​សំដៅ​អំពាវនាវ​ទៅ​បក្សប្រឆាំង​សាធារណរដ្ឋ​ដែល​បញ្ឆេះ​អោយមាន​គំនិត​ស្អប់​ជនភៀសខ្លួន​ស៊ី​រី ក្រោយ​ភេរវកម្ម​ក្រុងប៉ារីស។ សភា​អាមេរិក​ទើបបាន​អនុម័ត​ទទួលយក​សំណើ​ច្បាប់​របស់​សមាជិកសភា​បក្សប្រឆាំង កាលពី​ថ្ងៃ១៩វិច្ឆិកា។ ជា​សំណើ​ច្បាប់​រារាំង​គម្រោង​របស់​រដ្ឋាភិបាល​អូ​បា​ម៉ា ដែល​ចង់​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​និង​អ៊ីរ៉ាក់៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​