ជា​លក្ខណៈ​ចិត្តសាស្ត្រ ការខឹង​ច្រើន អាច​បណ្តាល​ឲ្យ​ស្លាប់​បាន

ភ្នំពេញ៖ កន្លងមក មនុស្ស​គ្រប់គ្នា​តែងតែមាន​អារម្មណ៍​ខឹង​ក្រោធ ពីព្រោះ​វា​ជាស​ភាព​ធម្មជាតិ​របស់​មនុស្ស ប៉ុន្តែ​អ្នកជំនាញ​បាន​បង្ហាញថា ការខឹង​ច្រើន​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន។ លើសពីនេះ កំហឹង​អាចបង្កើត​ទៅជា​ជាតិ​ស្ករ និង​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ទឹកនោម ផ្អែម​ទៀតផង។ នេះ​ជាការ​លើកឡើង​របស់លោក​វេជ្ជបណ្ឌិត សុក សារឿន អ្នកឯកទេស ជំងឺ​ប្រចាំ​គ្រួសារ​មកពី​សហរដ្ឋ​អា​មេ​រិច ដែល​បានលើកឡើង​ក្នុង​វេទិកា​សួរ​ឆ្លើយ​ស្តីពី វិធី​រំងាប់​សេចក្តី​ក្រោធ​ដើម្បី​សុខ​ភ​មង្គល​គ្រួសារ និង​កន្លែង​ការងារ នៅ​ថ្ងៃទី២២ វិច្ឆិកា ព្រឹក​នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន។

វិធី​រំងាប់​សេចក្តី​ក្រោធ​ដើម្បី​សុភមង្គល​គ្រួសារ​និង​កន្លែង​ការងារ គឺជា​ប្រធានបទ​ដែល​ត្រូវ​លើកឡើង​នៅក្នុង វេទិកា​មួយ កាលពី​ព្រឹក​ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៥នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​ជប៉ុន។

លោក កឹម អឿន នាយក​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន(CJCC)បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការរៀបចំ​ប្រធានបទ​នេះ គឺ​ដោយ​មើលឃើញថា សង្គម​កម្ពុជា មាន​កើនឡើង​នូវ​អំពើហិង្សា ទាំង​ក្នុង​គ្រួសារ និង​សង្គម ដោយសារតែ​សេចក្តី ក្រោធ​ខឹង​របស់​មនុស្ស។ លោក​បន្តថា នៅតាម​សារព័ត៌មាន​ស្ទើរ​រាល់ថ្ងៃ បាន​កើតឡើង​បញ្ហា​ច្រើន​ដែល​កើតឡើង​ពី​កំហឹង​របស់​មនុស្ស « មានការ​អំពើហិង្សា   ការកាប់សម្លាប់​គ្នា និង​បញ្ហា​សង្គម​ជាច្រើន បានកើត​ឡើង​ដោយសារតែ​មនុស្ស​មិនទាន់​ចេះ​គ្រប់គ្រង​កំហឹង​របស់ខ្លួន»។

ជា​លក្ខណៈ​ចិត្តសាស្ត្រ ការខឹង​ច្រើន អាច​បណ្តាល​ឲ្យ​ស្លាប់​បានដោយសារ​បញ្ហា​ប៉ះពាល់​បញ្ហា​នេះ ទើប លោក​បាន​សហការគ្នា​ជា​ដៃគូរ​ដទៃទៀត រៀបចំ​វេទិកា​នេះ​ឡើង ដើម្បី​ស្វែងរក​អ្នកជំនាញ​ផ្តល់​ជាគ​ន្លិះ កាត់បន្ថយ​កំហឹង ដល់​អ្នកចូលរួម «យើង​ចង់​ផ្តល់​ចំណេះដឹង​ជាគ​ន្លិះ​កាត់បន្ថយ​កំហឹងខ្លះៗ ដល់​អ្នកចូលរួម ដោយ​យើង​ស្វែងរក​អ្នក​ឯកជន​ទាំង​វេជ្ជសាស្ត្រ អ្នក​ចិត្តសាស្ត្រ និង​អ្នកសិក្សា​ពី​ព្រះធម៌»។

ចំណែក​លោក​វេជ្ជបណ្ឌិត សុក សារឿន អ្នកឯកទេស​ផ្នែក​ជំងឺ​គ្រួសារ​មកពី​សហរដ្ឋ​អា​មេ​រិច បាន​ថ្លែងថា ការខឹង​ក្រោធ វា​មិនមែនជា​រឿង​ធម្មតា​នោះទេ ប៉ុន្តែ​វា​បាន​នឹង​កំពុង​បំផ្លាញ សុខ​ភ​មង្គល​គ្រួសារ បង្ក​ជា​អំពើហិង្សា​ក្នុង​គ្រួសារ និង​អ្នកដទៃ។ លោក​បន្តថា ការ​បណ្តោយ​ឲ្យ​មាន​កំហឹង​ច្រើន នោះ​អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាន «សេចក្តី​ខឹង​ក្រោធ​នេះ បានធ្វើ​ឲ្យ​រាងកាយ​មនុស្ស​ឡើងជា​តិ​ស្ករច្រើនឡើងៗ ហើយ​ទីបំផុត វា​នឹង​នាំ​ឲ្យ​មាន​ជំងឺ​ទឹក​នាម​ផ្អែម។ លើសពីនេះ កំហឹង​ក៏​ធ្វើ​ឲ្យ​មាន​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​បញ្ហា​នេះ​បាន​កើតឡើង​ដោយសារ​យើង​មិនចេះ​គ្រប់គ្រង​កំហឹង»។

គួរ​បញ្ជាក់ថា កំហឹង និង​ភាព​ឆេវឆាវ​ច្រើន នឹង​បង្កបញ្ហា​ជាច្រើន ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ រលាក​ក្រលៀន ជំងឺ​ដាច់​សរសៃឈាម និង​មាន​ជំងឺ​ជាច្រើន​មុខ​ទៀត​អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាន៕
ជា​លក្ខណៈ​ចិត្តសាស្ត្រ ការខឹង​ច្រើន អាច​បណ្តាល​ឲ្យ​ស្លាប់​បាន

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​