យន្តហោះ​សឹង្ហ​បុរី​មកពី​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​រង​ការ​គំរាម​បំផ្ទុះ ប៉ុន្តែ​បាន​ចុះចតដោយ​សុវត្ថិ​ភាព​

ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines (SIA) បានប្រកាស​នៅ​ថ្ងៃអាទិត្យ មានការ​គំរាម​បំផ្ទុះ​មួយ​ទៅលើ​ជើងហោះហើរ SQ001 ដែល​ធ្វើដំណើរ​ពី សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក ទៅកាន់​អាកាស​ដ្ឋា​ន Changi Airport។ នេះ​បើតាម​ការផ្សាយ​របស់ Channel NewAsia។

SIA បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា ហើយ​ពួកគេ​មិនអាច​ផ្តល់ព័ត៌មាន​ច្រើន​នោះឡើយ ពីព្រោះ​វា​ជាប់ទាក់ទង​នឹង​បញ្ហា​សន្តិសុខ។

ទោះបីជា​យ៉ាងណាក៏ដោយ យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព ប៉ុន្តែ​អ្នកដំណើរ​ត្រូវ​រង់ចាំ​រហូតដល់​ទៅ​ជាង២ម៉ោង​ដើម្បី​យក​វ៉ា​លី​របស់ខ្លួន។

ភ្នាក់ងារ​ប៉ូលិស មិនបាន​រកឃើញ​មុខសញ្ញា​ដែល​គួរ​ឲ្យ​សង្ស័យ​នៅលើ​យន្តហោះ SQ001 ដែល​ផ្ទុក​អ្នកដំណើរ២៦៧នាក់​នោះឡើយ។ មន្ត្រីប៉ូលិស​បាន​និយាយថា ខ្លួន​កំពុង​ស្រាវជ្រាវ​រក​ប្រភព​នៃ​ព័ត៌មាន ដែល​អាចជា​ករណី​ប្រឌិត​ឡើង​ដើម្បី​បង្ក​ភាពភ័យខ្លាច។

ទោះបីជា​យ៉ាងណាក៏ដោយ យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព ប៉ុន្តែ​អ្នកដំណើរ​ត្រូវ​រង់ចាំ​រហូតដល់​ទៅ​ជាង២ម៉ោង​ដើម្បី​យក​វ៉ា​លី​របស់ខ្លួន៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​