កម្លាំង​អាវុធ​ហត្ថ​ខេត្តកណ្តាល​ ត្រូវបាន​បំពាក់​សម្ភារ: ​និង​មធ្យោបាយ​ ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ និង​រក្សា​សន្តិសុខ​តាម​មូលដ្ឋាន​

កណ្តាល៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល ទាំងអស់ ត្រូវបានបញ្ជាការលោកឧត្តមសេនីយ៏ សំ តុលា បានបំពាក់សម្ភារ: និងមធ្យោបាយបាន១០០ភាគរយ ដើម្បីចេញប្រតិបត្តិការ បង្ក្រាបបទល្មើស និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: តាមមូលដ្ឋាន បានយ៉ាងល្អប្រសើរ សម្រាប់ការរស់នៅ និងរកសីុរបស់ ប្រជាពលរដ្ឋ នៅទូទាំងខេត្ត ។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានថ្លែងឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា នៅប៉ុន្មានថ្ងៃនេះ អង្គភាពអាវុធហត្ថ ខេត្តកណ្តាល បានប្រមូលផ្តុំ កម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ 100% ត្រៀមរួចជាស្រេច និងបានធ្វើការចុះត្រួតពិនិត្យ ជាប្រចាំដោយ ផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ និង លោកមេបញ្ជាការរង ខេត្ត ទៅលើកម្លាំង និង សំភារះបំពាក់ ទាំងយប់ទាំងថ្ងៃដោយមិនគិតពីភាពនឿយហត់ ដើម្បីចេញអន្តាគមន៍ បង្ការ បង្ក្រាប បទល្មើស និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

មន្រ្តីអាវុធហត្ថរូបនេះ បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃ ប្រទេសលើការពង្រឹងបញ្ហាសន្តិសុខនោះ លោកមេបញ្ជាការ មេបញ្ជាការរងទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើការរៀបចំកម្លាំង ទូទាំងខេត្ត យាមល្បាត និងចេញជួយអន្តរាគមន៏ គ្រប់គោលដៅ ដើម្បីបង្កា បង្ក្រាបបទល្មើស និងជួយសង្គ្រោះគ្រប់ពេលវេលា នៅពេលពលរដ្ឋមានបញ្ហាកើតឡើង។

ជាមួយគ្នានេះ ការបំពាក់សម្ភារ: និងមធ្យោបាយខាងលើនេះ ធ្វើឡើងក៏ដើម្បីត្រៀមរួចជាស្រេចលើកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ នាឱកាសបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ នាប៉ុន្មានថ្ងៃខាងមុខផងដែរ៕