បទល្មើស​កាប់ឈើ​ កំពុងតែ​កើតមាន​យ៉ាងខ្លាំង​ នៅស្រុក​ក្រគរ​ ស្រុក​ភ្នំក្រវ៉ាញ​ ​និង​ស្រុក​វាលវែង​ តែគ្មាន​ការ​ទប់ស្កាត់

ពោធិ៍សាត់៖ រយៈពេលប៉ុន្មានខែនេះ បទល្មើសនៃការកាប់បំផ្លាញ ព្រៃឈើនៅក្នុងស្រុកចំនួនបី ដែលក្នុងនោះមានដូចជា ស្រុកភ្នំក្រវាញ ស្រុកវាលវែង និង ស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺកំពុងកើតមានយ៉ាងពេញបន្ទុក។

ការកាប់បំផ្លាញ និងការដឹកជញ្ជូនឈើគ្រប់ប្រភេទ ពីសំណាក់ឈ្មួញ ទុច្ចរិតការពួកគេ ធ្វើមានធ្វើបាន ដោយរំភើយពីព្រោះ ការរកស៊ីរបស់ប្រព្រឹត្តិទៅបានដោយ រលួនជាមួយនិងកម្លាំងសមត្ថកិច្ច ដូចស្រម៉ោចដែលឈរជើង នៅតាមផ្លូវឆ្លងកាត់គ្រប់ច្រកល្ហក ដូចជានៅចំនុច មុលក្សេត្របុរីសន្រ្ទែព្រងិលសាយ ដំណាក់ឈើស្រុកភ្នំក្រវាញ ចំនុចក្នុងភូមិសាស្ត្រ ឃុំប្រម៉ោយ ក្នុងស្រុកវាលវែង និងចំនុចភូមិសាស្ត្រឃុំស្វាយស ឃុំឈើតុំ ក្នុងស្រុកក្រគរ និយាយជារួម គឺបល្មើសកើតមានច្រើនជាងគេ នៅប៉ែកភាគកណ្តាល នៃជួរភ្នំក្រវាញហើយការបង្រ្កាបពីសំណាក់ មន្ត្រីរដ្ឋបាលព្រៃខ័ណ្ឌពោធិ៍សាត់ មន្ត្រីបរិស្ថានខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅមានកំរិតនូវឡើយ។

ពាក់ព័ន្ធនិងបទល្មើសការ កាប់បំផ្លាញព្រៃនេះដែរ អាជ្ញធរស្រុក-ខេត្ត ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានខេត្តគួរតែ ចាត់វិធានទប់ស្កាត់ និងបង្រ្កាបអោយបាន ទាន់ពេលវេលាមិនដូច្នោះទេ សម្បត្តិធម្មជាតិនិងឈាន ទៅវិនាសហិនហោច នៅពេលអនាគត ជាក់ជាមិនខាន៕