តំណាងរាស្រ្ត​រងគ្រោះ​ទាំងពីររូប ​ប្រកាស​វិលត្រឡប់​មកកម្ពុជា​ បន្ទាប់ពី​របួស​ស្រាកស្រាន​

ភ្នំពេញ៖ តំណាងរាស្រ្តរងគ្រោះ លោក គង់ សភា នៃមណ្ឌលស្វាយរៀង និងលោកញ៉យ ចំរើននៃមណ្ឌលកំពង់ចាម បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យ ទី ២២ខែវិច្ឆិកា ឆ្នាំ២០១៥ថា លោកនឹងធ្វើដំណើរ ត្រលប់មកកាន់ ប្រទេសកម្ពុជា នាថ្ងៃទី២៤ខែវិច្ឆិកាខាងមុខ បន្ទាប់ពីចំណាយពេល២៨ថ្ងៃ ដើម្បីព្យាបាលរងរបួស ដោយសារវាយប្រហារ ពីក្រុមមួយក្តាប់តូច។

តាមបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក គង់ សភា ដែលត្រូវគេដឹងថាជាកូនប្រុសរបស់លោកគង់ គាំ ប្រធានគណបក្សសមរង្ស៊ីនោះ បានសរសេរថា “ជនរួមជាតិជាទីគោរព : ខ្ញុំ គង់ សភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និង ឯឧ ញ៉យ ចំរើន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលរងគ្រោះនូវ ព្រឹត្តិការណ៍ដ៏ឃោរឃៅប៉ុនប៉ងវាយសំលាប់ មកលើពួកយើងខ្ញុំកាលពីថ្ងៃទី២៦ខែ តុលាឆ្នាំ២០១៥កន្លងទៅនេះ ហើយបានមកសំរាកព្យាបាលនៅ មន្ទីពេទ្យ phyathai II អស់រយះពេល ២៨ថ្ងៃកន្លងទៅហើយ”។

លោកបានបន្តថា ”ក្រោយពីក្រុមគ្រូពេទ្យ បានពិនិត្យយ៉ាង យកចិត្តទុកដាក់និងប្រាប់ថា : ពួកយើងខ្ញុំបានធូរស្បើយបានបន្តិច ហើយៗអាចចេញពីមន្ទីពេទ្យបាន ។ ដូច្នេះយើងខ្ញុំទាំងពីរនាក់ មានគំរោងវិលត្រឡប់ ទៅមាតុភូមិវញនៅថ្ងៃទី ២៤ ខែ វិច្ឆិការ ឆ្នាំ ២០១៥នេះ តាមជើងយន្តហោះបាង កកអ៊ែវ៉េ ចេញដំណើនៅម៉ោង ១"៣០នាទី និងទៅដល់នូវម៉ោង ២និង៤០នាទី”។