អ្នកប្រដាល់ថៃ Than Vallek ពិតជាខ្ញីចាស់នៅតែហឹរមែន

ភ្នំពេញ:     ​ភ្នំពេញ​:​េ​អ្នក​ប្រដាល់​ជើងចាស់​ថៃ Than Vallek ដែល​សព្វ​ថ្ងៃជា​គ្រូបង្វឹក​ទៅហើយ​នោះបាន​ប្រកួត​ឈ្នះ​អ្នក​ប្រដា​ល់ក​ម្បុ​ ជា​ឡេះ តើក​ក្លឹប​ពុទ្ធ​សេរី​វង្ស​ដោយ​ពិន្ទុ​ក្នុងការ​ប្រកួត​នា​ល្ងាច​ថ្ងៃទី​២២​ វិច្ឆិកា​លើស​ង្វៀន Cambodia Beer របស់ SEA-TV ។​

​    ​នៅ​ទឹក​ទី ១​ក្នុងខណៈដែល Than Vallek នៅ​ស្ទាបស្ទង់​នោះ​ឡេះ តើក​ដែលមាន​អ្នកគាំទ្រ​ច្រើន​មក​លើក​ទឹក​ចិត្ត​នោះគេ​វាយ​សង្គ្រប់​លើ​អ្នក​ ប្រដាល់​ថៃ​រូបនេះ​ដូច​ខ្យល់ព្យុះ ។ គេ​វាយប្រហារ​ជើង​ក្រោម​ផង​ផង​ហើយ​ស្នៀត​មាន​ទាំង​ប៉ុន្មាន​គេ​បញ្ចេញ​នៅ​ ទឹក​ទី ១​គ្មាន​សល់ ។​

​    ​ទឹក​ទី ១​វា​ពិតជា​ឱកាស​របស់​ឡេះ តើក​មែន​ដោយសារ​គូប្រកួត​មិនទាន់ តដៃ ។​តែ​ចាប់ពី​ទឹក​ទី ២ ទៅ​ការ​វាយ​លុក​របស់​ឡេះ តើក​លែង​បាន​ផល​តែម្ដង ។ ការវាយលុក​របស់ Than Vallek ចំ​គោលដៅ​យ៉ាង​ល្អ ។ បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី ៥ Than Vallek ឈ្នះ​ឡេះ តើក​ដោយ​ពិន្ទុ ។​

​    ​អ្នក​ប្រដាល់​ថៃ Phlay Noy បាន​យកឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ឈិន ក្វាន់​ង៉ុ​យ​ក្លឹប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​

​     ​ក្វាន់​ង៉ុ​យ​ដែល​ការ​វ៉ើ​ចេញ​របស់គេ​មិនសូវ​ច្បាស់​នោះគេ​អាង​កែង និង ជង្គង់​តែ​ដល់​គូប្រកួត​ខ្លាំង កែង និង ជង្គង់​ដែរនោះ​ក្វាន់​ង៉ុ​យ​បានត្រឹមតែ​ការពារ និង ដកថយ​ប៉ុណ្ណោះ ។​ឈិន ក្វាន់​ង៉ុ​យ​ក៏​ចាញ់​ពិន្ទុ Phlay Noy ដូចជា​អ្នក​ប្រដាល់​ឡេះ តើក​ដែរ ។​