កម្ពុជា ​និង ​កូរ៉េ គ្រោង​ស្ថាបនា ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​

Sanofi

​លោក ឈិន សុន អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Global Cam Project Development PLc. បាន​ឲ្យ​ដឹង​បន្ទាប់ពី​បញ្ចប់​ពិធី​ចុះ​កិច្ចព្រមព្រៀង (MOU) នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​ឲ្យ​ដឹងថា ផ្លូវ​ល្បឿន​លឿន (Expressway) នេះ អាចជា​ផ្លូវ​ទី​១ សម្រាប់​ប្រទេស​កម្ពុជា ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​គឺ​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក ប្រទេស​កម្ពុជា​ផងដែរ​។​

​ក្រុមហ៊ុន Global Cam Project Development PLC. របស់​កម្ពុជា និង​ក្រុមហ៊ុន Green Eco Enegry co.,ltd របស់​កូរ៉េ គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ជាង​៥០០​លាន​ដុល្លារ​អាម៉េរិក ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន (Project Construction Road of Expressway) ដែលមាន​ចម្ងាយ​ផ្លូវ​ប្រវែង ២៧៥​គីឡូម៉ែត្រ ទទឹង​ជាង​២០​ម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដោយ​ឆ្លងកាត់​តាម​ខេត្តកំពត​។​

​អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ បាន​បញ្ជាក់ថា តាម​ការប៉ាន់ស្មាន គម្រោង​នេះ​អាច​នឹងត្រូវ ចំណាយ​ទឹកប្រាក់​ប្រហែលជា​៥៤០​លាន​ដុល្លារ​អាម៉េរិក ហើយ​ទឹកប្រាក់​ទាំងនេះ គឺជា​ទឹកប្រាក់​វិនិយោគ សម្រាប់​គេ​មក​ធ្វើ​ផ្លូវ និង​នៅពេល​ធ្វើ​ផ្លូវ​នេះ​រួចហើយ ទើប​ក្រុមហ៊ុន​ចាប់ផ្ដើម​យកលុយ​លក់​សំបុត្រ​ពី​អ្នកធ្វើដំណើរ​វិញ​។​

​លោក ឈិន សុន បានបញ្ជាក់​ទៀតថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ មិនទាន់​អាច​ដឹង​ពី​កាលបរិច្ឆេទ​ចាប់ផ្ដើម​នៅពេលណា​នោះទេ ដោយ​ក្រុមហ៊ុន​ទាំងពីរ កំពុង​សិក្សា​លម្អិត​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​សង្គម ជាពិសេស​មើលទៅ​លើ​ការប៉ះពាល់ រយៈពេល ៦​ខែ ទើបបាន​ចេញ​នូវ​ប្លង់​បច្ចេកទេស​លម្អិត​៕​សុថា​ត់​

​ 

Related