Van Gaal បើក​ផ្លូវ​ឱ្យ Ronaldo ​​​ត្រលប់​​​ទៅ​​ Man​ Utd ​វិញ​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន

Van Gaal បើក​ផ្លូវ​ឱ្យ Ronaldo ​​​ត្រលប់​​​ទៅ​​ Man​ Utd ​វិញ​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន

លោក Louis van Gaal ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​តែ​មិន​បោះបង់​ចោល​គំនិត​ចង់​បាន Cristiano Ronaldo ​ត្រលប់​ទៅ Old Trafford ​វិញ​នោះ​ទេ ដោយ​ពេល​លោក​បាន​បោះ​ពាក្យ​សម្ដី​មួយ​មាត់​ទៀត​ហើយ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​អាច​មក​វិញ​បាន​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន។

 

Van Gaal បើក​ផ្លូវ​ឱ្យ Ronaldo ​​​ត្រលប់​​​ទៅ​​ Man​ Utd ​វិញ​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន

 

Ronaldo ​មាន​ទំនាក់ទំនង​ថា​នឹង​អាច​ត្រលប់​ទៅ Man Utd ​វិញ​តាំង​ពី​២​ឆ្នាំ​មុន​ម៉្លេះ ហើយ​ពេល​នេះ​វា​អាច​នឹង​កាន់​តែ​ច្បាស់​ទៀត​ថា​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​នឹង​ចេញ Bernabeu ​នៅ​រដូវ​កាល​ក្រោយ​ហើយ បន្ទាប់​ពី​លោក Rafa Benitez ​កំពុង​តែ​ស្វែងរក​វិធី​កសាង​ក្រុម Real Madrid ​ឡើង​វិញ​ជាមួយ Gareth Bale ។

 

បិសាច​ក្រហម​កំពុង​តែ​មាន​បញ្ហា​តំបន់​ប្រយុទ្ធ​បន្តិច ព្រោះ​លោក Van Gaal ​បាន​បញ្ជាក់​ថា​កូន​ក្រុម​របស់​លោក​ខ្វះ​កីឡាករ​ល្បឿន​លឿន​លេង​នៅ​តំបន់​ស្លាប​ប្រយុទ្ធ ហើយ​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​និង Bayern Munich ​ជា​ដើម​នេះ​អះអាង​ថា​ Ronaldo ​គឺ​នៅ​ក្នុង​គំនិត​របស់​លោក​ជា​និច្ច។

 

“គាត់ (Ronaldo) ​ជា​កីឡាករ​លេង​ស្លាប​ល្អ មាន​ល្បឿន​លឿន​និង​អាច​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន។ ខ្ញុំ​មិន​ធ្លាប់​គិត​ថា​មាន​គ្រូ​​បង្វឹក​ណា​ម្នាក់ មិន​ចង់​បាន​គាត់​ទេ។ ការ​ពិត យើង​កំពុង​មើល​មែន យើង​មើល​កីឡាករ​ជា​ច្រើន មិន​មែន​តែ Ronaldo ​ម្នាក់​ទេ ប៉ុន្តែ​កីឡាករ​ទាំង​អស់​នោះ ភាគ​ច្រើន​មិន​ទាន់​ល្អ​អាច​យក​បាន​នោះ​ទេ សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា​ហើយ​សង្ឃឹម​ថា​ Ronaldo ​នឹង​អាច​មក​វិញ​មែន”។ សម្ដី Van Gaal ។

 

Van Gaal បើក​ផ្លូវ​ឱ្យ Ronaldo ​​​ត្រលប់​​​ទៅ​​ Man​ Utd ​វិញ​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន

 

Real Madrid ​ចាញ់ Barcelona ​៤-០ ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ បាន​ធ្វើ​ឱ្យ​សម្ពាធ​របស់ Ronaldo ​នៅ​អេស្ប៉ាញ​កាន់​តែ​មាន​ច្រើន​ឡើង​ៗ ព្រោះ​ថា​ក្នុង​ការ​ប្រកួត El Clasico ​នេះ ម្ចាស់​ពាន​រង្វាន់ Ballon d’Or ​៣​សម័យ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail