មាន​អ្វី​ខុស​គ្នា​ចំពោះ​កម្មវិធី​របស់ YouTube ទាំង​បួននេះ?

YouTube គឺជាបណ្តាញចែកចាយវីដេអូមួយ ដ៏ធំជាង គេបំផុត ហើយវាមាន ដំណើរការ រហ័សទៀតហើយ សព្វថ្ងៃ YouTube មានភាពរីក ចម្រើនយ៉ាងខ្លាំង ដោយបាន បញ្ចេញកម្មវិធី ជាបន្តបន្ទាប់ ដូចជា YouTube Gaming, YouTube Music, YouTube Kid ជាដើម។

មាន​អ្វី​ខុស​គ្នា​ចំពោះ​កម្មវិធី​របស់ YouTube ទាំង​បួននេះ?

បើនិយាយទៅកម្មវិធីដែលធំជាងគេគឺ YouTube វាជាកម្មវិធី ដែលមាន លាយឡំ វីដេអូគ្រប់បែប យ៉ាងនិងជាទីកន្លែង មួយទាញយក វីដេអូពី YouTube Gaming, YouTube Music, YouTube Kid មកដាក់លើ YouTube ទាំងអស់ ដូច្នេះរាល់វីដេអូ ទាំងអស់ អ្នកអាច ស្វែងរក លើ កម្មវិធី YouTube ផ្ទាល់តែម្តង។

មាន​អ្វី​ខុស​គ្នា​ចំពោះ​កម្មវិធី​របស់ YouTube ទាំង​បួននេះ?

ចំណែក​ឯ YouTube Gaming វិញជាកម្មវិធី ដែលទើបនឹង មានវត្តមាន នាពេល ថ្មីៗនេះ ដោយសារ មានការ សំណូមពរ ច្រើនពីសំណាក់ មហាជន ហើយណាមួយ វិស័យលេង ហ្គេមនាពេល បច្ចុប្បន្ននេះ ក៏មានភាព រីកចម្រើនខ្លាំង។ តាមរយៈ YouTube Gaming អ្នកអាចទស្សនា រាល់វីដេអូ ហ្គេមដែល គេបង្ហោះ មិនត្រឹម តែប៉ុណ្ណោះ សម្រាប់អ្នក ថតវីដេអូ ពេលកំពុងលេង ហ្គេមក៏អាច បង្ហោះចូល ទៅកាន់ YouTube Gaming ឬ ផ្សាយបន្ត ផ្ទាល់បាន ផងដែរ។

មាន​អ្វី​ខុស​គ្នា​ចំពោះ​កម្មវិធី​របស់ YouTube ទាំង​បួននេះ?

ចំពោះ YouTube Music គឺជាទីតាំងមួយ ដែលបណ្តុំ ទៅដោយ ចម្រៀងតែម្តង វាសម្រាប់បំពេញ បំណងអ្នក ដែលចូលចិត្ត ស្តាប់តន្រ្តី តែគួរអោយ សោកស្តាយ ​កម្មវិធីនេះ មិនទាន់អាច ប្រើប្រាស់ បានគ្រប់ តំបន់នោះទេ ដូចជាប្រទេស កម្ពុជាជាដើម តែនៅឆាប់ៗ នេះវាអាច នឹងមកដល់។

មាន​អ្វី​ខុស​គ្នា​ចំពោះ​កម្មវិធី​របស់ YouTube ទាំង​បួននេះ?

ចុងក្រោយគេគឺ YouTube Kid គឺជាកម្មវិធី សម្រាប់ក្មេងៗ អ្នកដឹង ហើយថា ក្មេងៗនាពេល បច្ចុប្បន្ននេះ ចូលចិត្ត របស់ទំនើបៗ ដូចជា ស្មាតហ្វូន និង ថេប្លេតជាដើម អ្នកអាចប្រើ កម្មវិធីនេះ ដើម្បីអប់រំ ពួកគេបាននៅពេល ដែលអ្នក រវល់គ្មាន ពេលនៅជាមួយ គេញឹកញាប់ អ្នកអាចដាក់ អោយគេមើល តាមចិត្ត លើកម្មវិធីនេះ បានព្រោះ វីដេអូក្នុង កម្មវិធី សុទ្ធតែវីដេអូ អប់រំជាមួយនឹង ភាសាអង់គ្លេស ទាំងអស់ រួមទាំង មេរៀនផ្សេងៗ ផងដែរ។

មាន​អ្វី​ខុស​គ្នា​ចំពោះ​កម្មវិធី​របស់ YouTube ទាំង​បួននេះ?

និយាយរួមទៅកម្មវិធីទាំងបួននេះមិនដូចគ្នា នោះទេ តែភាគច្រើន ដែលគេ ប្រើនោះគឺ YouTube បន្ទាប់មកគឺ YouTube Kid និង YouTube Gaming ឯ YouTube Music ដោយសារតែ វាមានភ្ជាប់ មកជាមួយនឹង សេវាកម្មច្រើន ណាមួយ មិនទាន់មាន ដាក់អោយ ប្រើគ្រប់ ប្រទេសទៀត អញ្ចឹងមិនទាន់ មានភាព ទូលំទូលាយឡើយ។

  • ដោយ: Meng
  • 8:05 AM, 23 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ