ឱ្យ​កូនប្រុស​អាយុ​៨​ឆ្នាំ​យក​លុយ​២​ ម៉ឺន​បាត​ទៅ​ដូរ​ក្នុង​ផ្សារ ត្រូវ​ចោរ​ស្រី​ម្នាក់​ល្បួង​ យក​លុយ​ទៅ​បាត់

ខេត្ត​ប៉ៃលិន ៖ កន្លែង​វេរ​លុយ​វី​ង យីហោ «​ទ្រី ម៉ុ​ន​» បាន​ប្រើ​កូន​តូច​អាយុ​៨​ឆ្នាំ​ កាន់​ប្រាក់​ចំនួន​ ២​ម៉ឺន​បាត​ (​ជាង​២​លាន​រៀល​)​ យក​ទៅ​ដូរ​​ជា​លុយ​ខ្មែរ​នៅ​ក្នុង​ផ្សារ លុះ​កំពុង​តែ​ចេញពី​ តូប​របស់​ខ្លួន ស្រាប់តែ​មាន​ ចោរ​ស្រី​ម្នាក់​ដើរ​តាម​ពី​ក្រោយ​ទៅ​ ដល់​កន្លែង​ប្តូរ ហើយ​ក៏​ល្បួង​ក្មេង​តូច​ យក​លុយ​គេចខ្លួន​ បាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ ក្នុង​ផ្សារ​ព្រំ​លើ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ប្រើ​កូន​អាយុ​៨​ឆ្នាំ​យក​លុយ​ទៅ​ដូរ​នៅ​ក្នុង​ផ្សារ​ មានឈ្មោះ ទ្រី ម៉ុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អាជីវករ មាន​ប្រពន្ធ​ឈ្មោះ សំ អន អាយុ​៣៥​ឆ្នាំ និង​មានកូន​ប្រុស​តូច​ឈ្មោះ ពៅ ថា​រាជ អាយុ​៨​ឆ្នាំ ។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ ជន​រង​គ្រោះ​បាន​ទៅ​ ដាក់​ពាក្យបណ្ដឹង​នៅ​ ស្នាក់​ការ​ប៉េ​អឹ​ម​នៅ​ ជិត​ច្រកព្រំដែន​ព្រំ ហើយ​ក៏​បញ្ជូន​បន្ត​ទៅ​ ទីបញ្ជាការ​ប៉េ​អឹ​ម​ខេត្ត ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​តូប​ប្តូរ​លុយ​នៅ​ ក្នុង​ផ្សារ​ដូច​ សព្វមួយដង រួច​ក៏​ប្រើ​កូនប្រុស​ របស់​ខ្លួន​ដែល​ទើប តែ​មាន​អាយុ​៨​ឆ្នាំ​ឱ្យ​ដើរ​ កាន់​លុយ​ចំនួន​ ២​ម៉ឺន​បាត​តម្រង់​ទៅ​ ទិស​ខាងជើង ចំងាយ​ពី​តូប​របស់​ ខ្លួន​ជាង​១០០​ម៉ែត្រ ខណៈ​កំពុង​តែ​ដើរ​តាម​ ផ្លូវ​ស្រាប់តែ​មាន​ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ អាយុ​ជាង​៤០​ឆ្នាំ ពាក់អាវ​ស លាយ​ខ្មៅ បាន​ដើរ​តាម​ពីក្រោយ​ជាប់ ហើយ​រហូត​ដល់​កន្លែង​ ប្តូរ​ប្រាក់​ក៏​និយាយ​ល្បួង​ប្រាប់​ក្មេង​តូច​ថា កុំ​ប្តូរ​ទី​នេះ​អី ចាំ​នាង​យក​ទៅ​ប្តូរ​កន្លែង​ផ្សេង រួច​ចាំ​យក​ទៅ​ឱ្យ​ឪពុក​ម្តាយ​តាម​ក្រោយ ។ ក្រោយ​ពី​ទទួល​បាន​លុយ​ ពី​ដៃ​ក្មេង​រួច​ស្ត្រី​រូប​នោះ​ក៏​គេច ខ្លួន​បាត់​ស្រមោល​តែ​ម្តង ចំណែក​ក្មេង​ តូច​បាន​ដើរមក​ ប្រាប់​ឪពុក​ម្តាយ​វិញ​ថា ស្ត្រី​ម្នាក់​នោះ​ប្រាប់​ថា​ នឹង​យក​ប្រាក់​មក​ ឱ្យ​តាម​ក្រោយ គ្រាន់តែ​ឮ​ដូច្នេះ​ឪពុក​ម្តាយ​ មានការ​ស្រងាកចិត្ត​យ៉ាង​ខ្លាំង ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​នេះ​ជា​កំហុស​របស់​ឪពុក​ម្តាយ មិនមែន​ជា​កំហុស​របស់​កូន ឬ​ម្ចាស់​តូប​នោះ​ឡើយ ព្រោះ​អី​ ក្មេង​ប្រុស​ម្នាក់​នេះ​មិន​ទាន់​ គ្រប់​អាយុ​ដែល​ត្រូវ​កាន់​ លុយកាក់​រាប់​ ម៉ឺន​បែប​នេះនោះ​ឡើយ សំណាងល្អ​ហើយ​ដែល​ស្ត្រី​ខាង លើ​មិន​ល្បួង​យក​ក្មេង​ តូច​ទៅ​ឆ្ងាយ កុំ​អី​ប្រហែលជា​ អាច​មាន​គ្រោះថ្នាក់​ ដល់​អាយុជីវិត ឬ​បាត់បង់​ក្មេង​តូច ខណៈ​ឪពុក​ម្តាយ​ បណ្តោយ​ឱ្យ​ចូល​ផ្សារ​ ដែល​មាន​មនុស្ស​ ច្រើន​អ៊ូអរ​តែ​ម្នាក់ឯង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឪពុក​ម្តាយ​ម្ចាស់ផ្ទះ​វី​ង​វេរ​លុយ​ខាងលើ​ធ្លាប់​ប្រើ​កូនប្រុស​របស់​ខ្លួន​ ដែល​មាន​អាយុ​ទើប តែ​៨​ឆ្នាំ​នេះ​ ដើរទៅ​ប្តូរ​លុយ​ជា​ ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​មិន​ធ្លាប់​មាន ការ​បាត់បង់​បែប​នេះ​ឡើយ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ផ្សារ​ព្រំ​លើ ក្នុងភូមិ​ដដែល ក៏​មាន​ករណី​ចោរ​ចូល​បន្លំ​លួច​យក​ លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ ខណៈ​ម្ចាស់​ តូប​នៅ​តែ​ម្នាក់ឯង ៕

ឱ្យ​កូនប្រុស​អាយុ​៨​ឆ្នាំ​យក​លុយ​២​ ម៉ឺន​បាត​ទៅ​ដូរ​ក្នុង​ផ្សារ ត្រូវ​ចោរ​ស្រី​ម្នាក់​ល្បួង​ យក​លុយ​ទៅ​បាត់

ឱ្យ​កូនប្រុស​អាយុ​៨​ឆ្នាំ​យក​លុយ​២​ ម៉ឺន​បាត​ទៅ​ដូរ​ក្នុង​ផ្សារ ត្រូវ​ចោរ​ស្រី​ម្នាក់​ល្បួង​ យក​លុយ​ទៅ​បាត់
ឱ្យ​កូនប្រុស​អាយុ​៨​ឆ្នាំ​យក​លុយ​២​ ម៉ឺន​បាត​ទៅ​ដូរ​ក្នុង​ផ្សារ ត្រូវ​ចោរ​ស្រី​ម្នាក់​ល្បួង​ យក​លុយ​ទៅ​បាត់
ឱ្យ​កូនប្រុស​អាយុ​៨​ឆ្នាំ​យក​លុយ​២​ ម៉ឺន​បាត​ទៅ​ដូរ​ក្នុង​ផ្សារ ត្រូវ​ចោរ​ស្រី​ម្នាក់​ល្បួង​ យក​លុយ​ទៅ​បាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត