​ក្រុមចោរ​ប្រដាប់អាវុធ​៤​នាក់ ចូល​ប្លន់​ផ្ទះ​លក់​ថ្នាំពេទ្យ បាញ់​ឲ្យ​របួសស្រាល​២​នាក់ នៅ​ក្រុង​ស្វាយរៀង​

ស្វាយរៀង: ក្រុមចោរ​ប្រដាប់​ដោយ​អាវុធខ្លី មាន​គ្នា ៤ នាក់ បាន​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ថ្នាំពេទ្យ​មួយកន្លែង តែ​មិនបាន​សម្រេច ពួកវា​ក៏បាន​បាញ់ ១ គ្រាប់ ត្រូវ​ម្ចាស់ផ្ទះ និង​កូនប្រុស រងរបួស​ស្រាល​។ ហេតុការណ៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​លក់​ថ្នាំពេទ្យ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ចុង​ព្រែក សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ ម្ចាស់ផ្ទះ​ដែល​ក្រុមចោរ​ចូល​ប្លន់​នោះ ឈ្មោះ ឈួ​រ សុ​ម៉ាលី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ក្រុមចោរ​មាន​គ្នា​៤​នាក់ ជិះ​រថយន្ត​១​គ្រឿង ម៉ាក​តូយ៉ូតា កាមរី (​ឆ្លាម​) ពណ៌​ខ្មៅ ប្រដាប់​ដោយ​កាំភ្លើងខ្លី មួយ​ដើម ម៉ាក k54​។
​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បក្ខ​ពួកចោរ​ម្នាក់ ពាក់អាវ​ស បាន​ចូលមក​បន្លំ ធ្វើ​ទិញ​ថ្នាំ រួច​បន្ទាប់មក ក៏មាន​ចោរ​ម្នាក់ទៀត ពាក់អាវ​ខ្មៅ ចូលមក យក​កាំភ្លើង ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ ក៏ត្រូវ​ម្ចាស់ផ្ទះ ចាប់​ប្រតាយប្រតប់ ទើបត្រូវ​ចោរ​បាញ់ ១ គ្រាប់ ប្រ​ឆិត​ស្មា​ឆ្វេង ផ្លាត​គ្រាប់ ទៅ​ត្រូវ​ជើង​កូនប្រុស ដែល​កំពុង​អង្គុយលេង នៅ​ខាង​ក្នុងផ្ទះ​ទៀត​។

ក្រោយពី​មានការ​ផ្ទុះអាវុធ ធ្វើអោយមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​។ ចំណែក​ក្រុមចោរ មានការ​ភ័យខ្លាច ហើយក៏​រត់​ចូល​ឡាន បាន​៣​នាក់ បើក​រត់គេចខ្លួន​បាត់​ទៅ​។ ចំណែក​បក្ខពួក​ម្នាក់ទៀត ដែល​ចូលមក​បន្លំ​ធ្វើ​ទិញ​ថ្នាំ បាន​រត់គេច​ទៅ ជួបនឹង​ប៉ូលិស ស្មានថា​ម៉ូតូឌុប ក៏​ហៅ​ជិះ​ត្រូវ​ប៉ូលិស​ដឹក​ចូល បន្ទាយ​ប៉េអឹម​ក្រុង​តែម្តង ហើយ​ជនសង្ស័យ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ សំ ស៊ី​នី ហៅ ក្រាញ់ រហូតមកដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​សាកសួរ​ជនសង្ស័យ ឈ្មោះ សំ ស៊ី​នី ហៅ ក្រាញ់ ដែល​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​នោះ បាន​ឆ្លើយ​ឲ្យ​ដឹង​មុខសញ្ញា​ខ្លះៗ​ហើយ​។

នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា លោក​គង់ ច័ន្ទ​ខេមរិន្ទ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កំលាំង​ស្នងការដ្ឋាន នគ​បាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ ដែលមាន​មុខសញ្ញា ស្ថិតនៅ​ភូមិ ច្រក​លាវ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​បានធ្វើ​សកម្មភាព ហើយ​រត់​គេចខ្លួនបាត់​។ ក្នុង​ការចុះ​ឆែកឆេរ រកមុខ​សញ្ញា​ជា​ចោរប្លន់​នោះ សមត្ថកិច្ច​យើង បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ទៀត យកមក​សាកសួរ នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​៕V​/S