គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៩ និង​របួសធ្ងន់​១៧

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៩​នាក់​(​ស្រី​២​នាក់​), អ្នក​របួសធ្ងន់​១២​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៥​នាក់
(​ប្រុស​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៩​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ត​ធុន​តូច​៣​គ្រឿង​, រថយន្ត​ធុន​ធំ​៣​គ្រឿង​, ថ្មើរជើង​២​នាក់ ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៨​លើក​, ស្រវឹង​៣​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២១​នាក់ (​យប់​១៨​នាក់​)  ៕