ក្រុមចោរ​ប្រដាប់អាវុធ​៤​នាក់​ចូល​ប្លន់​ផ្ទះ​លក់​ថ្នាំពេទ្យ​មិនបាន​សម្រេច​បាញ់​១​គ្រាប់​រងរបួស​ស្រាល​២​នាក់

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖ក្រុមចោរ​ប្រដាប់​ដោយ​អាវុធខ្លី​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ថ្នាំពេទ្យ បាញ់​១​គ្រាប់​ត្រូវ​ម្ចាស់ផ្ទះ​និង​កូនប្រុស​រងរបួស​ស្រាល បង្ក​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​ស្វាយរៀង ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅផ្ទះ​លក់​ថ្នាំពេទ្យ​មួយកន្លែង​ដែល​ស្ថិត​ក្នុងភូមិ ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។ 

​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ដែល​ក្រុមចោរ​ចូល​ប្លន់​នោះ​មានឈ្មោះ ឈួ​រ សុ​ម៉ាលី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ក្រុមចោរ​មាន​គ្នា​៤​នាក់ ជិះ​រថយន្ត​១​គ្រឿង ម៉ាក កាមរី ឆ្លាម ពណ៍​ខ្មៅ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​k54​។​

 ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បក្ស​ពួកចោរ​ម្នាក​ពាក់អាវ​ស បាន​ចូលមក​បន្លំ​ធ្វើ​ទិញ​ថ្នាំ រួច​បន្ទាប់មក​ក៏មាន​ចោរ​ម្នាក់ទៀត​ពាក់អាវ​ខ្មៅ​ចូលមក យក​កាំភ្លើង​ភ្ជុង​ប្លន់​ម្ចាស់ផ្ទះ ក៏ត្រូវ​ម្ចាស់ផ្ទះ​ចាប់​ប្រតាយប្រតប់ ទើបត្រូវ​ចោរ​បាញ់​១​គ្រាប់​ប្រ​ឆិត​ស្មា​ឆ្វេង​ផ្លាត​គ្រាប់ ទៅ​ត្រូវ​ជើង​កូនប្រុស​ដែល​កំពុង​អង្គុយលេង​នៅ​ខាង​ក្នុងផ្ទះ​ទៀត​។​

​ក្រោយពី​មានការ​ផ្ទុះអាវុធ ធ្វើអោយ​មានការ​ផ្ញា​ក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចំណែក​ក្រុមចោរ​ក៏មាន​ការភ័យខ្លាច ហើយក៏​រត់​ចូល​ឡាន​បាន​៣​នាក់​បើក​រត់គេចខ្លួន​បាត់ទៅ ។ ចំណែក​បក្សពួក​ម្នាក់ទៀត ដែល​ចូលមក​បន្លំ​ធ្វើ​ទិញ​ថ្នាំ បាន​រត់គេច​ទៅ ជួបនឹង​ប៉ូលិស ស្មានថា​ម៉ូតូឌុប​ក៏​ហៅ​ជិះ​ត្រូវ​ប៉ូលិស​ដឹក​ចូល​បន្ទាយ​ប៉េអឹម​ក្រុង​តែម្តង ហើយ​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ សំ ស៊ី​នី ហៅ​(​ក្រាញ់​) រហូតមកដល់​ថ្ងៃទី​២២​ខែ​វិ​ឆ្ឆកា​២០១៥​បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ សំ ស៊ី​នី (​ហៅ​)​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះបាន​ឆ្លើយ​ឲ្យ​ដឹង​មុខសញ្ញា​ខ្លះៗ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២២​ដដែល លោក​គង់ ច​ន្ទ័​ខេមរិន្ទ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ដឹកនាំ​កំលាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ដែលមាន​មុខសញ្ញា​ស្ថិតនៅ​ភូមិ​ច្រក​លាវ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​បានធ្វើ​សកម្មភាព​ហើយ​រត់​គេចខ្លួនបាត់​។​ក្នុង​ការចុះ​ឆែកឆេរ​រកមុខ​សញ្ញា​ជា​ចោរប្លន់​នោះ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ទៀត​យកមក​សាក​សួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​៕