កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី

កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី១៩ នៅ​ថ្ងៃទី១៧ ដល់​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។ ហើយ​អត្ត​ព​លិ​ក​កីឡា​ប៉េតង់​កម្ពុជា​បាន​នឹង​កំពុងធ្វើការ​ហ្វឹ​ត​ហាត់​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ត្រៀមខ្លួន​ទទួលភ្ញៀវ​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​នេះ។

បន្ទាប់ពី​ធ្វើការ​ប្រកួត​ជម្រុះ​តាំងពី ខែសីហា សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា បាន​ចម្រាញ់ និង​ជ្រើសរើស​បាន​អត្ត​ព​លិ​ក​ចំនួន២៤នាក់ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​នេះ ក្នុងនោះ​មាន​ក្រុម​បុរស៨នាក់ ក្រុម​នារី៨នាក់ និង​ក្រុមយុវជន​ចំនួន៨នាក់(អាយុ១៧ឆ្នាំ​ចុះ)។ ក្រុម​ជម្រើសជាតិ​ទាំងនោះ​មកពី​តំណាង​ក្លិប​ប៉េតង់​កម្ពុជា​ចំនួន៥ ក្នុងនោះ​មាន​ក្លិប​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិប​ភស្តុភា​ក្រសួងការពារជាតិ ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្លិប​ភូមិភាគ​ពិសេស(AMS)។ នេះ​បើ​យោងតាម លោក អ៊ឹម ផាត គ្រូបង្វឹក​ផ្នែក​បុរស និង​ជា​ប្រធាន​គ្រូបង្វឹក​កីឡា​ប៉េតង់​ជម្រើសជាតិ​ម្ពុ​ជា។

លោក អ៊ឹម ផាត ប្រធាន​គ្រូបង្វឹក​កីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជា បាន​ជុំ​រុញឱ្យ​កីឡាករ កីឡា​ការ​នី គ្រប់រូប​ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹ​ត​ហាត់​ធ្វើយ៉ាងណា​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ទាំង​សមត្ថភាព និង​កំរិត​បច្ចេកទេស ដើម្បី​ទទួលភ្ញៀវ​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុងឆ្នាំ២០១៥ នេះ។

លោកគ្រូ​បង្វឹក​ម្នាក់នេះ​បាន​បន្ថែមថា ខាង​សហព័ន្ធ​បានធ្វើការ​ជូនដំណឹង​ដល់​ប្រទេស​ដែល​នឹងត្រូវ​ចូលរួម​ប្រកួត​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា តែ​មកដល់ពេលនេះ​មាន​ប្រទេស​ចំនួន៥ ប៉ុណ្ណោះ​ដែល​បានមក​ចុះឈ្មោះ​ចូលរួម​ប្រកួត ប៉ុន្តែ​លោក​មិន​បានដឹង​ច្បាស់​ថា​ប្រទេស​ទាំង៥នោះ​មានឈ្មោះ​អ្វី​នោះទេ។ លោក​បាន​បញ្ជាក់ថា សម្រាប់​ការចុះឈ្មោះ​ចូល​រូ​ម​ប្រកួត​នេះ​នឹងធ្វើ​បិទ​នៅ​ថ្ងៃទី១ ខែធ្នូ ៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​