Ramos ​ថា​កីឡាករ​ Real មិន​បន្ទោស​​លោក​ Benitez ​ទេ


Ramos ​ថា​កីឡាករ​ Real មិន​បន្ទោស​​លោក​ Benitez ​ទេ

Sergio Ramos ​ខ្សែ​ការពារ​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា​ គ្មាន​កីឡាករ​ក្រុម​ស្ដេច​ស​ណា​ម្នាក់ បន្ទោស​ ឬ​ដាក់​កំហុស​ដល់​អ្នកចាត់ការ​ Rafa Benitez ​ទេ បន្ទាប់​ពី​ចាញ់ Barcelona ​យ៉ាង​អាម៉ាស់​​​ក្នុង​ទឹកដី​ខ្លួន​ឯង​​ដល់​ទៅ​ ៤-០ កាល​ពី​យប់​​ថ្ងៃ​សៅរ៍។

 

Ramos ​ថា​កីឡាករ​ Real មិន​បន្ទោស​​លោក​ Benitez ​ទេ

 

Ramos ​ថា​កីឡាករ​ Real មិន​បន្ទោស​​លោក​ Benitez ​ទេ

Rafa Benitez អ្នកចាត់ការ​ Real Madrid

 

​​ប្រធាន​ក្រុម​​ស្ដេច​ស Ramos ​បាន​ត្រឡប់​ពី​របួស​ស្មា និង​បាន​ចូល​លេង​ក្នុង​ប្រកួត​ El Clasico ​​ទាន់​ពេល​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​​​ឲ្យ​ក្រុម​បិទ​​ការ​ស៊ុត​របស់​​តារា​ឆ្នើម​ក្រុម​អ្នក​មាន​បុណ្យ នៅ​កីឡដ្ឋាន​ Bernabeu បាន។ ​​ចំណែក​ឯ​​អ្នកចាត់ការ​ Benitez ​​បាន​ក្លាយ​ជា​​​បុគ្គល ដែល​អ្នកគាំទ្រ​​រិះ​គន់​ច្រើន និង​អាច​ប៉ះ​ពាល់​ដល់​តំណែង​ផង​ដែរ ក្រោយ​បរាជ័យ​នេះ។

 

“ខ្ញុំ​មិន​ចូល​ចិត្ត​ដាក់​កំហុស ឬ​បន្ទោស​​​នរណា​ទេ។ ពេល​អ្វីៗ​​មិន​បាន​ល្អ នោះ​ជា​ពេល​ដែល​យើង​ត្រូវ​រួបរួម​គ្នា។ ឥឡូវ​យើង​ត្រូវ​បើក​ទំព័រ​ថ្មី និង​គិត​ពី​ប្រកួត​បន្ទាប់។ វា​ជា​ភាព​ល្ងីល្ងើ​ បើ​អ្នក​មិន​​មាន​ជំនឿ​លើ​​អ្នកចាត់ការ​ខ្លួន​ឯង។ យើង​ត្រូវ​តែ​រួបរួម​​ទាំង​អស់​គ្នា ទាំង​​ប្រធាន​ក្លិប​ និង​​គ្រូ​បង្វឹក។ យើង​​មាន​អារម្មណ៍​មិន​ស្រួល​ទេ ពេល​លេង​ទល់​នឹង​ Barca ដែល​ពួកគេ​លេង​បាន​យ៉ាង​ល្អ”។ Ramos បាន​និយាយ។

 

​​Real ​បាន​ចាញ់​២​ប្រកួត​ហើយ ​នៅ​ La Liga​ ខែ​វិច្ឆិកា​នេះ ​បន្ទាប់​ពី​ប្រកួត​មុន​ការ​សម្រាក​អន្តរជាតិ​ចាញ់​ Sevilla ៣-២ ដែរ ហើយ​​​ពេល​នេះ​ ពួកគេ​បាន​ធ្លាក់​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ​​​មាន​២៤​ពិន្ទុ​ ដោយ​ចាញ់​ក្រុម​កំពូល​តារាង​ Barca ៦​ពិន្ទុ និង​ចាញ់​ក្រុម​លេខ​២ Atletico Madrid ​២​​ពិន្ទុ​ផង​ដែរ៕

 

-ចុចអាន៖ El Clasico​ យប់​មិញ​ Barcelona​ លត់​ Real Madrid​ ៤-០ (មាន​វីដេអូ)

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail