ស្វាយរៀង​ និង​ក្រសួង​ការពារ​ជាតិ​ចេញ​​​ទៅ​វៀតណាម​ទាំង​គ្មាន​កីឡាករ​សំខាន់​ព្រឹក​​មិញ


ស្វាយរៀង​ និង​ក្រសួង​ការពារ​ជាតិ​ចេញ​​​ទៅ​វៀតណាម​ទាំង​គ្មាន​កីឡាករ​សំខាន់​ព្រឹក​​មិញ

​​ក្លិប​បាល់ទាត់​ខេត្ត​ស្វាយរៀង និង​​ក្រសួង​ការពារ​ជាតិ​កំពុង​ចេញ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​​នា​ព្រឹក​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​ទាំង​ក្រុម​របស់​ខ្លួន​គ្មាន​វត្តមាន​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ប្រកួត​​កម្ម​វិធី​អបអរសាទរ​​ខួប​កំណើត​ទ័ព​របស់​វៀតណាម​​ក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម។

 

ស្វាយរៀង​ និង​ក្រសួង​ការពារ​ជាតិ​ចេញ​​​ទៅ​វៀតណាម​ទាំង​គ្មាន​កីឡាករ​សំខាន់​ព្រឹក​​មិញ

ក្រុម​កីឡាបាល់ទាត់ក្រសួងការពារ​ជាតិ

 

​លោក ទេព ​ឡុង​រចនា គ្រូ​បង្គោល​​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រុម​របស់​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​តាម​រយៈ​រថយន្ត​របស់​ក្លិប។ ​​​សមាជិក​ក្រុម​​ក្រសួង​ការពារ​ជាតិ​ដែល​ជាប់​ភារកិច្ច​ជួយ​​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​នៅ​​ចិន​​ចំនួន​ ៨​នាក់​ ​មិន​បាន​ជួយ​ក្លិប​​ក្នុង​កម្ម​វិធី​ប្រកួត​នៅ​វៀតណាម​នេះ​ឡើយ។

 

​​ចំណែក​​លោក សំ វ៉ាន់​ដេត​ គ្រូ​បង្គោល​ក្លិប​ស្វាយរៀង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្រុម​របស់​លោក​បាន​ចេញ​ដំណើរ​កាល​ពី​ម៉ោង​ ៨​ព្រឹក​មិញ​នេះ​ ដើម្បី​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ក្នុង​កម្ម​វិធី​ខាង​លើ។ សមាជិក​របស់​ស្វាយ​រៀង ដែល​ជាប់​ភារកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​ប្រកួត​នៅ​ចិន​ ​មិន​បាន​ជួយ​ក្លិប​ប្រកួត​នៅ​វៀតណាម​​ឡើយ ពោល​គឺ​សុទ្ធ​តែ​យុវជន​ប៉ុណ្ណោះ​។

 

​​​លោក​បន្ត​ថា ​នេះ​ជា​លើក​ទី​៥​​ ហើយ​ដែល​ក្លិប​របស់​លោក​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ។ ក្លិប​ចូល​រួម​មាន​ចំនួន​៤​គឺ​ស្វាយរៀង, ក្រសួង​ការពារ​ជាតិ, កង​ទ័ព​ភូមិ​ភាគ​៧ របស់​វៀតណាម​ និង​ជម្រើស​សហព័ន្ធ​ចំ​ការ​កៅ​ស៊ូ​វៀតណាម។ កម្ម​វិធី​បង្កើត​ឡើង​ក្នុង​គោល​បំណង​រឹត​ចំណង​មិត្ត​ភាព​រវាង​កង​ទ័ព​កម្ពុជា​ និង​វៀតណាម។

 

នា​ថ្ងៃ​​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ស្អែក​នេះ​​ក្លិប​ទាំង​អស់​ នឹង​ប្រជុំ​ម្ដង​ទៀត​ដើម្បី​ដឹង​ពី​របៀប​ប្រកួត​។ បន្ទាប់​មក​ដល់​ថ្ងៃ​ទី២៥ ខែ​​ឆ្នាំ​ដដែល​ នឹង​បើក​កម្ម​វិធី​ប្រកួត​តែ​ម្ដង៕

 ស្វាយរៀង​ និង​ក្រសួង​ការពារ​ជាតិ​ចេញ​​​ទៅ​វៀតណាម​ទាំង​គ្មាន​កីឡាករ​សំខាន់​ព្រឹក​​មិញក្រុម​កីឡាបាល់ទាត់​ខេត្ត​ស្វាយរៀង​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​