បែលហ្ស៊ិក​​ចាប់​បាន​​​មនុស្ស​១៦​នាក់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវករ


បែលហ្ស៊ិក​​ចាប់​បាន​​​មនុស្ស​១៦​នាក់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវករ

ប៉ូលិស​បែលហ្ស៊ិក​​បាន​ចាប់​ខ្លួន​មនុស្ស​១៦​នាក់​​ក្នុង​ប្រតិបត្តិការ​​ប្រឆាំង​នឹង​ភេរវជន។ ដោយ​ឡែក​​ចំពោះ​​ភេរវជន​ Salah Abdeslam នៅ​តែ​​មិន​មាន​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ឡើយ។ នេះ​បើ​តាម​អាជ្ញាធរ​​ក្នុង​ប្រទេស​បែលហ្ស៊ិក។

 

បែលហ្ស៊ិក​​ចាប់​បាន​​​មនុស្ស​១៦​នាក់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវករ
 

​តាម​សម្ព័ន្ធ​រដ្ឋអាជ្ញា​​បែលហ្ស៊ិក ​ប្រតិបត្តិការ​​ប្រឆាំង​​​ភេរវកម្ម​​​យ៉ាង​តិច​​ចំនួន​២២​បាន​ធ្វើ​ឡើង​​ក្នុង​​ទីក្រុង​​ Brussels ​និង​ Charleroi ។ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​កាំភ្លើង​​បាន​កើត​ឡើង​​ក្នុង​ប្រតិបត្តិការ​​ប្រឆាំង​ភេរវជន​មួយ​​នៅ​ឯ​សង្កាត់​ Molenbeek។

 

ប្រទេស​​បែលហ្ស៊ិក​​នឹង​​​​​​មាន​ការ​​ប្រុងប្រយ័ត្ន​ខ្ពស់​​ចំពោះ​ភេរវកម្ម​ដែល​អាច​​កើត​មាន​​ក្រោយ​ពេល​ការ​វាយ​ប្រហារ​ដោយ​ភេរវជន​​បាន​កើត​ឡើង​ក្នុង​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កន្លង​ទៅ​ថ្មី​ៗ​នេះ។ សាលារៀន សាកលវិទ្យាល័យ​ និង​ស្ថានីយ​មេត្រូ​នឹង​បន្ត​បិទ​ទ្វារ។ នេះ​បើ​​តាម​លោក​​នាយករដ្ឋមន្ត្រី​​បែលហ្ស៊ិក Charles Michel បាន​​ថ្លែង​​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

​​​តាម​លោក​នាយក​រដ្ឋមន្ត្រី Michel ដដែល​បាន​ប្រាប់​ទៅ​អ្នក​កាសែត​​ ​​​អាជ្ញាធរ​មាន​ការ​​​​​​ខ្លាច​ក្រែង​ថា៖ ​​ ” ការ​វាយ​ប្រហារ​មួយ​​​ស្រដៀង​គ្នា​នឹង​ការ​វាយ​ប្រហារ​នៅ​ទី​ក្រុង​ប៉ារីស​ ​អាច​​ធ្វើ​ឡើង​ដោយ​មនុស្ស​មួយ​ចំនួន​​ ហើយ​​អាច​​​ធ្វើ​ការ​វាយ​ប្រហារ​​​​​ច្រើន​កន្លែង​ក្នុង​ពេល​តែ​មួយ​ដូច​គ្នា​ដែរ ” ។

 

ដោយ​ឡែក​ កាល​​​ពី​ថ្ងៃ​​អាទិត្យ​​កន្លង​ទៅ​ ប៉ូលិស​បារាំង​​បាន​​បង្ហាញ​​​​នូវ​រូប​ភាព​​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​​ពាក់​ព័ន្ធ​ការ​វាយ​ប្រហារ​នៅ​ប៉ារីស ដែល​ពេល​នេះ​គេ​ដឹង​ថា​ជន​សង្ស័យ​​ខាង​លើ​​បាន​មក​ដល់​ប្រទេស​ក្រិក​ក្រោយ​ឈ្មោះ M al-Mahmod ៕

 

បែលហ្ស៊ិក​​ចាប់​បាន​​​មនុស្ស​១៦​នាក់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវករ
 

ចុចអាន៖ ប៉ូលិស​កំណត់​អត្តសញ្ញាណ​​ភេរវជន​ដែល​ស្លាប់​​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ប៉ារីស​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​​​​​​