រលំ​បាក់​ដី​នៅ​មីយ៉ាន់ម៉ា​ សម្លាប់​មនុស្ស​៩០នាក់​ និង​ជាង១០០នាក់​របួស


រលំ​បាក់​ដី​នៅ​មីយ៉ាន់ម៉ា​ សម្លាប់​មនុស្ស​៩០នាក់​ និង​ជាង១០០នាក់​របួស

​ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវ​បាន​កប់​ក្នុង​គំនរ​ថ្ម​​​របស់​​ក្រុម​ហ៊ុន​ជីក​រក​រ៉ែ​នៅ​មីយ៉ាន់ម៉ា ​ដែល​​បាន​រលំ​បាក់​នៅ​រដ្ឋ Kachin ភាគ​ខាង​ជើង កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី២២ វិច្ឆិកា ម្សិលមិញ។

 

រលំ​បាក់​ដី​នៅ​មីយ៉ាន់ម៉ា​ សម្លាប់​មនុស្ស​៩០នាក់​ និង​ជាង១០០នាក់​របួស

 

​អ្នក​ស្លាប់​​ភាគ​ច្រើន​​​ជា​អ្នក​រើស​អេតចាយ ​​ឬ​​​អ្នក​នៅ​​ក្បែរ​​គំនរ​ថ្ម​​បោះ​ចោល​ទាំង​នោះ ​ដើម្បី​ស្វែង​រក​បំណែក​កម្ទេចកំទី​មាន​តម្លៃ​​ ដែល​ក្រុម​ហ៊ុន​​បោះ​ចោល​​ យក​ទៅ​លក់​ចិញ្ចឹម​គ្រួសារ។

 

​​រដ្ឋ Kachin ​​ល្បី​ឈ្មោះ​​ខាង​ផលិត​រ៉ែ​ថ្លើម​ថ្ម ​ល្អ​​ជាង​គេ​បំផុត​ក្នុង​លោក។ ​ក្រុម​ជួយ​សង្គ្រោះ​​ជាច្រើន​នាក់​ សហការ​ជាមួយ​កាកបាទក្រហម​មីយ៉ាន់ម៉ា ​កងទ័ព ប៉ូលិស ​និង​អ្នក​ស្រុក ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​ព្យាយាម​គាស់​កកាយ​​ជនរងគ្រោះ​ចេញពី​គំនរ​ថ្ម​ទាំង​នោះ​យ៉ាង​សស្រាក់​សស្រាំ​បំផុត។

 

​​​​បើ​យោង​ទៅ​តាម​​កាសែត​រដ្ឋ​មីយ៉ាន់ម៉ា Global New Light of Myanmar ផ្សាយ​ថា​អ្នក​ស្លាប់​​ជាច្រើន​កំពុង​គេង​លង់​លក់​នៅ​ក្នុង​ខ្ទម​​ប្រមាណ ៧០កន្លែង​​ ខណៈ​កើត​មាន​រលំ​បាក់​ដី​លាយ​លំ​ជាមួយ​ដុំ​ថ្ម​នេះ។ មក​ទល់​ពេល​នេះ​គេ​រក​ឃើញ​តែ​សាកសព ​និង​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​កំពុង​ស្ថិត​​នៅ​កន្លែង​កើត​ហេតុ​ទេ។​ មាន​មនុស្ស​​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​គេ​ទាញ​ចេញ​គំនរ​ថ្ម​នៅ​រស់​រាន​មាន​ជីវិត តែ​បាន​ស្លាប់​​នៅ​ប៉ុន្មាន​នាទី​ក្រោយ។

 

ចំណែក​មូល​ហេតុ​​នៃ​ឧបទ្ទវហេតុ​នេះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​បណ្ដាល​មកពី​អ្វី​នៅ​ឡើយ​ទេ តែ​សង្ស័យ​បញ្ហា​អាកាសធាតុ៕

 

រលំ​បាក់​ដី​នៅ​មីយ៉ាន់ម៉ា​ សម្លាប់​មនុស្ស​៩០នាក់​ និង​ជាង១០០នាក់​របួស

 

រលំ​បាក់​ដី​នៅ​មីយ៉ាន់ម៉ា​ សម្លាប់​មនុស្ស​៩០នាក់​ និង​ជាង១០០នាក់​របួស

 

រលំ​បាក់​ដី​នៅ​មីយ៉ាន់ម៉ា​ សម្លាប់​មនុស្ស​៩០នាក់​ និង​ជាង១០០នាក់​របួស

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV