មូលហេតុ​៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​ចេះ​តែ​ហើម​ពោះ និង​ទល់លាមក​

មូលហេតុ​៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​ចេះ​តែ​ហើម​ពោះ និង​ទល់លាមក​

​ប្រូតេអ៊ីន gluten ដែល​មាន​នៅក្នុង​ស្រូវ​សាលី ហើយ​និង​ជាតិ​ស្ករ lactose ដែល​មាន​នៅក្នុង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​គឺជា​ចំណីអាហារ​២​មុខ​ដែល​តែងតែ​ធ្វើ​ឱ្យ​អ្នក​ហើមពោះ​ជារឿយៗ​។ ក៏ប៉ុន្តែ ជួនកាល​អ្នក​មិន​បាន​ញ៉ាំ​អាហា​រទាំង​២​នេះ​ទេ តែ​នៅ​តែ​ហើមពោះ​ដែរ អាស្រ័យ​ដោយ​មូលហេតុ​៥​យ៉ាង​ខាងក្រោម​នេះ​។​

១- អ្នកត្រូវការ​បាក់តេរី​ល្អ​នៅក្នុង​ពោះវៀន​ថែម​ទៀត​
នៅក្នុង​ពោះវៀន​របស់​យើង មាន​បាក់តេរី​ទាំងអស់​ដល់​ទៅ​១០០​កោដិ គឺ​មាន​ចំនួន​ច្រើន​ជាង​ចំនួន​កោសិកា​ទាំងអស់​នៅក្នុង​ខ្លួន​ទៅ​ទៀត​។ វត្តមាន​របស់​បាក់តេរី​ទាំងអស់​នៅក្នុង​ពោះវៀន​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ការរំលាយ​អាហារ​។ ក៏​ប៉ុន្តែ​វា​មាន​បាក់តេរី​ដែល​ល្អ និង​បាក់តេរី​ដែល​អា   ក្រក់​។ កាលណា​បាក់តេរី​អាក្រក់​មាន​ចំនួន​ច្រើន​ជាង​បាក់តេរី​ល្អ អ្នក​នឹង​មាន​ជំងឺ​មួយ​ដែល​គេ​ហៅថា dysbiose ពោល​គឺ​មាន​អតុល្យភាព​មេរោគ​នៅ​ក្នុង​ពោះវៀន​។ ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ការប្រើ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក​ច្រើន​ពេក មាន​ស្ត្រេ​ស ឬ​ញ៉ាំ​ចំណី​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​និង​ខ្លាញ់​។​
​ដើម្បី​ឱ្យ​មាន​បាក់តេរី​ល្អ​ឡើង​វិញ អ្នក​ត្រូវ​ញ៉ាំ​ចំណីអាហារ ឬ​ផឹក​ភេសជ្ជៈ​"​ផ្អូម fermenté" ដូចជា​ទឹកដោះគោ​ជូរ ជាដើម ហើយ​ក៏​ត្រូវ​ដាក់​បញ្ចូល​ចំណីអាហារ​និង​ភេសជ្ជៈ​ទាំងអស់​នោះ​ទៅក្នុង​របបហូបចុក​ប្រចាំ​ថ្ងៃ​ផងដែរ ដើម្បី​ជៀសវាង​ការ​ហើមពោះ​តទៅទៀត​។​
 

២- អ្នក​ញ៉ាំ​ចំណីអាហារ​ច្របូកច្របល់​គ្នា​ពេក​
ចំណីអាហារ​ខ្លះ​ទាមទារ​ថា​ត្រូវមាន​អង់​ហ្ស៊ី​ម​ពិសេស​ដើម្បី​អាចរំលាយ​បាន ដូច្នេះ​បើកាលណា​អ្នក​ញ៉ាំ​ចំណីអាហារ​បែប​នោះ​ផ្ទួនៗ​គ្នា រាងកាយ​បញ្ចេញ​អង់​ហ្ស៊ី​ម​ចាំបាច់​មក​មិនទាន់ វា​នឹង​ធ្វើឱ្យ​ហើម​ពោះ​។​
​ដើម្បី​ឱ្យ​ការរំលាយ​អាហារ​ដំណើរការ​ទៅ​បាន​ល្អ អ្នក​ត្រូវ​៖

  • ​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​មុន ព្រោះ​វា​ត្រូវការ​អាស៊ីត​ច្រើន​ដើម្បី​រំលាយ​
  • ​ញ៉ាំ​ប្រូតេអ៊ីន​ជាមួយនឹង​បន្លែស្រស់ កុំ​ញ៉ាំ​ជាមួយនឹង​អាហារ​ដែល​មាន​អាមីដុង​

​កុំ​ញ៉ាំ​ផ្លែ​ឈើ​នៅ​ចុងបញ្ចប់ ព្រោះ​វា​អាច​នឹង​ទៅជា​ជូរ​ផ្អូម ធ្វើឱ្យ​ហើមពោះ​ឬ​ទល់លាមក​បាន​។ ពេល​ដែល​ល្អ​សម្រាប់​ផ្លែឈើ​គឺ​ញ៉ាំ​នៅ​ពេល​ព្រឹក ឬ​ពេល​រសៀល​។​
 

៣- អ្នក​កើត​ស្ត្រេ​ស​
កើត​ស្ត្រេ​ស​ខ្លាំង​អាច​បង្ក​ការរំខាន​ដល់​ការ​ឬ​ម​លាយ​អាហារ​បាន​។

នៅ​ពេល​កើត​ស្ត្រេ​ស រាងកាយ​មិនទាន់​រំលាយ​អាហារ​ភ្លាម​ទេ​។ ឈាម​ក៏ត្រូវ​បង្ចិល​ចេញពី​បំពង់​រំលាយ​អាហារ ទាំង​អង់​ហ្ស៊ី​មទាំង​អាស៊ីត​ក្លរី​ឌ្រិ​កក៏​មិនសូវ​ត្រូវ​បាន​បញ្ចេញ​មក​ដែរ​។ ម្យ៉ាងទៀត សមតុល្យ​បាក់តេរី​ល្អ​និង​អាក្រក់​នៅក្នុង​ពោះវៀន​ក៏​មិន​ល្អ​។​

ដើម្បី​កុំឱ្យ​មាន​ការ​ហើមពោះ​និង​ទល់​លាមក អ្នក​ត្រូវ​លប់បំបាត់​ស្ត្រេ​ស​សិន ដោយ​ហាត់ប្រាណ​ឬ​អនុវត្ត​វិធី​យោគៈ​។​
 

៤- អ្នក​ធ្វើ​អ្វី​ផ្សេងទៀត​ក្នុង​ពេល​ញ៉ាំ​អាហារ​
ការមើល​ទូរទស្សន៍ វាយ​កុំព្យូទ័រ អាន​សៀវភៅ ឬ​បើកបរ​ក្នុងពេល​ញ៉ាំ​ចំណីអាហារ សុទ្ធតែ​ជា​ធ្វើឱ្យប៉ះពាល់​ដល់​ការរំលាយ​អាហារ និង​មេតាបូលីស​។​
​ពេល​ញ៉ាំ​អាហារ អ្នក​ត្រូវ​យកចិត្តទុកដាក់​នឹង​ចំណី​ដែល​កំពុង​តែ​ញ៉ាំ និង​ការ​ទំពារ​ជំណី​នោះ​។ ចូរ​កុំ​ធ្វើ​អ្វី​ផ្សេងទៀត ហើយ​បើ​ចាំបាច់​ខ្លាំងណាស់ សូម​ធ្វើ​អ្វី​នោះ​ឱ្យ​ហើយ​សិន​ទៅ រួច​សឹម​ញ៉ាំ​អាហារ​។​
 

៥- អ្នក​ញ៉ាំ​ចំណីអាហារ​កែឆ្នៃ​
ចំណីអាហារ​កែឆ្នៃ​មាន​ដាក់​បន្ថែម​គ្រឿង​គ្រៅ ឬ​សារធាតុ​ថែរក្សា​ផ្សេងៗ ដែល​សុទ្ធតែ​បង្ក​ផលប៉ះពាល់​ដល់​ការរំលាយ​អាហារ​។​
​សូម​ញ៉ាំ​តែ​ចំណីអាហារ​មិន​កែឆ្នៃ និង​មាន​សុខភាព​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។