​វិធី​៥​យ៉ាង​នៅក្នុង​ការបំបាត់​ស្ត្រេ​សនៅ​កន្លែងធ្វើការ​

​វិធី​៥​យ៉ាង​នៅក្នុង​ការបំបាត់​ស្ត្រេ​សនៅ​កន្លែងធ្វើការ​

​គ្មាន​ការងារ​ណា​ដែល​ថា​គ្មាន​ស្ត្រេ​ស នោះទេ​។ នៅក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ការប្រកួតប្រជែង​គ្នា​នេះ ស្ត្រេ​ស​គឺជា​ចំណែក​ដែល​គេ​មិន​បាន​ចែង​នៅក្នុង​កិច្ចសន្យា​ការងារ ហើយ​វា​មាន​តិច​ឬ​ខ្លាំង​អាស្រ័យ​ទៅតាម​ប្រភេទ​ការងារ​ដែល​អ្នក​ធ្វើ​។

បើទោះជា​យ៉ាងណាក្តី យើង​នៅតែ​អាច​គ្រប់គ្រង​ស្ត្រេសបាន​ជានិច្ច​។​
 

១- កំណត់​រក​មូលហេតុ​ដែល​ធ្វើឱ្យ​មាន​ស្ត្រេ​ស​
 
​ពេល​ណា​មាន​ស្ត្រេ​ស​កើតឡើង មនុស្ស​ភាគច្រើនៗ​តែ​បណ្តោយ​ខ្លួន​ឱ្យ​រង​ស្ត្រេ​ស​នោះ មិនបាន​ខិតខំ​រក​មូលហេតុ​វា​ទេ​។ យើង​ត្រូវ​កំណត់​រក​មូលហេតុ​របស់​ស្ត្រេ​ស ដែល​គេ​ហៅថា stressor ឱ្យ​ឃើញ​ដើម្បី​លើក​វិធានការ​តបត​ទៅ​វិញ​។​
 

២- ស្វែងរក​ដំណោះស្រាយ​
 ​វិធី​៥​យ៉ាង​នៅក្នុង​ការបំបាត់​ស្ត្រេ​សនៅ​កន្លែងធ្វើការ​
​កាលណា​អ្នក​កំណត់​រក​ឃើញ​មូលហេតុ​ដែល​នាំឱ្យ​កើត​ស្ត្រេ​សហើយ អ្នក​អាច​លើក​វិធានការ​តបត​ទៅ​វិញ​បាន​ហើយ​។ មាន​វិធានការ​ទាំងអស់​៣​យ៉ាង គឺ​៖ ១- លប់បំបាត់​វា​តែម្តង​បើសិនជា​អាច​ធ្វើទៅបាន ២- បើ​លប់បំបាត់​មិន​បាន​ទេ ត្រូវ​កាត់បន្ថយ​អាំង​តង់​ស៊ី​តេ​របស់ stressor ឬ​៣- បើ​វិធានកា​រទាំង​២​ខាងលើ​មិន​អាច​សម្រេច​បាន​ទេ ត្រូវ​ជៀសវាង​វា​តែម្តង​។​
 

៣- ស្វែងរក​ជំនួយ​ពី​អ្នក​ដទៃ​
 ​វិធី​៥​យ៉ាង​នៅក្នុង​ការបំបាត់​ស្ត្រេ​សនៅ​កន្លែងធ្វើការ​
​អ្នក​ពិតជា​មាន​ការទទួល​ខុស​ត្រូវ​មួយ​ចំនួន​មែន​ហើយ ក៏​ប៉ុន្តែ​ការ​ហៅរក​ជំនួយ​ពី​អ្នក​ដទៃ​ដែល​រួម​ការងារ​មិន​ជា​អាក្រក់​អ្វី​ទេ ព្រោះ​ជួនកាល​គេ​ក៏​មាន​បញ្ហា​ដូច​យើង​ដែរ​។ សូម​បង្ហាញ​គំនិត​របស់​អ្នក​ទៅ​គេ រួច​សួរ​យោបល់ តើ​គួរ​ធ្វើ​ដូចម្តេច​។​
 

៤- ត្រូវ​ឱ្យ​ប្រាកដ​ចំពោះ​គោលដៅ​ដែល​អ្នក​ចង់​ធ្វើ​
 ​វិធី​៥​យ៉ាង​នៅក្នុង​ការបំបាត់​ស្ត្រេ​សនៅ​កន្លែងធ្វើការ​
​ត្រូវ​ចង​ចាំ​ថា អ្នក​នៅ​មាន​កត្តា​ច្រើន​ទៀត​នៅ​កន្លែង​ធ្វើ​ការដែល​ត្រូវ​យកមក​គិត​ផងដែរ ដូចជា​ការទទួលខុសត្រូវ​តាម​តួនាទី​និង​ភារកិច្ច និង​កាតព្វកិច្ច​ផ្សេងទៀត ផងដែរ​។ បើ​អ្នក​មាន​ស្ត្រេ​ស​ព្រោះតែ​សមត្ថភាព​របស់​អ្នក​មិន​អាច​ឱ្យ​ឱបក្រសោប​ភារកិច្ច​ដែល​មានចែង​នៅក្នុង​កិច្ចសន្យា​ការងារ នោះ​ប្រហែល​មិនមែន​ជា​ស្ត្រេ​ស​ធម្មតា​ដែល​ត្រូវ​គ្រប់គ្រង​ទេ តែ​ប្រហែលជា​ត្រូវ​លាលែង​ចេញពី​ការងារ​ទើប​ល្អ​ជាង​។​
 

៥- សន្យា​តិច តែ​ផ្តល់​លទ្ធផល​ច្រើន​
 ​វិធី​៥​យ៉ាង​នៅក្នុង​ការបំបាត់​ស្ត្រេ​សនៅ​កន្លែងធ្វើការ​
​តាម​ធម្មតា ស្ត្រេ​សនៅកន្លែង​ធ្វើការ​ច្រើន​លេចចេញ​ពី​ការដែល​មិន​អាច​សម្រេច​បាន​តាម​កា​រ​សន្យា​។ ដូច្នេះ នៅពេល​ដែល​អ្នក​ទៅ​ធ្វើការ សូម​កុំ​លើក​គោលដៅ​ឱ្យ​វា​ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​អ្នកខ្លាំង  ពេក​។ ដាក់​ឱ្យ​សមរម្យ​ទៅ​តាម​ភារកិច្ច រួច​សម្រេច​ឱ្យបាន​លើស នោះ​ទើប​ជា​ការល្អ​៕
 

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។