លាមក​អាច​ប្រាប់​ឱ្យ​ដឹង​អំពី​សុខភាព​របស់​អ្នក​បាន​

លាមក​អាច​ប្រាប់​ឱ្យ​ដឹង​អំពី​សុខភាព​របស់​អ្នក​បាន​

​ក្លិន ពណ៌ សមាសភាព និង​កំហាប់​របស់​លាមក​អាច​ប្រាប់​ឱ្យ​អ្នក​ដឹងបាន​អំពី​សុខភាព​របស់​អ្នក​។​

​បើ​តាម​គ្រូពេទ្យ​ជាច្រើន លាមក​ធម្មតា​ត្រូវមាន​រាង​ដូច​ជា​សាច់ក្រក​ដែល​មាន​ទំហំ​៤​សម និង​ប្រវែង​១៥​ទៅ​២០​សម​។ ពណ៌​អាច​ប្រែប្រួល​ទៅតាម​ចំណីអាហារ​។ មនុស្ស​ម្នាក់​ត្រូវ​បន្ទោ​របង់​លាមក​ជា​មធ្យម​ម្តង​ក្នុង​១​ថ្ងៃ​។​

​អាស្រ័យ​ទៅតាម​ទំហំ រាង​រៅ និង​ពណ៌ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​លាមក​ប្រាប់ឱ្យដឹង​។​

១- លាមក​រាង​ជា​ដុំ​តូចៗ ដាច់ៗ​ពីគ្នា​
​លាមក​បែប​នេះ​បង្ហាញថា​រាងកាយ​ខ្វះ​ជាតិ​សរសៃ​និង​ទឹក​។ អ្នក​ត្រូវ​ផឹកទឹក និង​ញ៉ាំ​ផ្លែឈើ​និង​បន្លែ​ឱ្យ​ច្រើន​។​
 

២- លាមក​រាង​ដូច​សាច់ក្រក​
លាមក​បែប​នេះ​បញ្ជាក់ថា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរការ​បាន​ល្អ​។​
 

៣- លាមក​រាវ​
លាមក​រាវ​បញ្ជាក់ថា​មាន​រាក ដែល​បណ្តាល​មកពី​ការបង្ក​រោគ​ដោយ​ចំណីអាហារ​។ អ្នក​ត្រូវ​ផឹកទឹក​ឱ្យបាន​ច្រើន ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅ​។​
 

៤- លាមក​រាង​ជា​ដុំ​ទំហំ​មធ្យម​
គ្មាន​បញ្ហា​អ្វី​ទេ តែ​ក៏​ត្រូវ​ផឹកទឹក និង​ញ៉ាំ​អាហារ​សរសៃ​ឱ្យ​ច្រើន​ផង​ដែរ​។​
 

៥- លាមក​រាង​ជា​សាច់ក្រក មាន​ឆ្នូតៗ​ពីលើ​
ក៏​គ្មាន​បញ្ហា​អ្វី​អំ​ដុំ​ដែរ តែ​ត្រូវ​ផឹកទឹក​ឱ្យ​ច្រើន​។​
 

៦- លាមក​ដុះ​រឹងៗ ទំហំ​ផ្សេងៗ​គ្នា​
លាមក​បែប​នេះ​បញ្ជាក់ថា​នឹង​ចាប់ផ្តើម​កើត​រាក​ហើយ​។​
 

៧- លាមក​ទន់​
លាមក​ដែល​ទន់ ហើយ​ជាប់​នឹង​ចាន​បង្គន់ បញ្ជាក់ថា​មាន​ជាតិ​ប្រេង​ច្រើន ដោយសារ​រាង​លាយ​មិនបាន​ស្រូប​បឺត​យក​ជាតិ​ខ្លាញ់​ឱ្យអស់​។ អ្នក​អាច​មាន​ជំងឺ​រលាក​លំពែង​ហើយ​។​
 

៨- លាមក​ពណ៌​ត្នោត​ចាស់​
លាមក​ពណ៌​ត្នោត​ចាស់​បញ្ជាក់ថា​អ្នក​មាន​សុខភាព​ល្អ ព្រោះ​នេះ​គឺជា​ពណ៌​ធម្មជាតិ​របស់​លាមក​។​
 

៩- លាមក​ពណ៌​លឿងខ្ចី និង​មាន​ក្លិន​គួរ​ឱ្យ​ឆ្អើម​
អាច​មក​ពី​ការ​ស្រូប​បឺត​យក​ជាតិ​ខ្លាញ់​មិនល្អ ដែល​ទាក់ទង​ទៅនឹង​ដំណើរការ​មិន​ល្អ​របស់​លំពែង​។ វា​ក៏​អាច​មក​ពី​ការ​ញ៉ាំ​អាហារ​មាន​gluten ច្រើន រលាក​លំពែង ឬក៏​មាន​ការបញ្ចេញ​នូវ​រំអិល​ខា​ប់ៗ​(mucoviscidose)​។​
 

១០- លាមក​ពណ៌​ខ្មៅ ធ្វើឱ្យ​ចង់​ក្អួត​
ពណ៌​ខ្មៅ​បញ្ជាក់ថា​អាច​មាន​ការ​ដាច់​ហូរ​ឈាម​នៅ​ក្នុង​ក្រពះ ឬ​ពោះវៀន បណ្តាលមកពី​ដំបៅ​ឬ​ដុំ​ពក​។ តែ​វា​ធម្មតា​ទេ បើ​គេ​លេប​ឬ​ញ៉ាំ​ងា​ហារ​មាន​ជាតិ​ដែក​។​
 

១១- លាមក​ពណ៌​ត្នោត​ចាស់​មាន​លាយ​ឈាម​
អ្នក​ប្រហែលជា​មាន​ការ​ដាច់​ហូរ​ឈាម​នៅ​ក្នុង​ពោះវៀន​តូច ឬ​ពោះវៀនធំ​។ វា​ក៏​អាច​ជា​សញ្ញា​នៃ​ការ​រលាក​នៅក្នុង​បំពង់​រំលាយ​អាហារ​(Crohn) ឬក៏​មាន​ជំងឺ​ដំបៅ​នៅ​ចុង​ពោះវៀនធំ ផងដែរ​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។