កម្មវិធី​ដែល​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Mac ប្រើ​បាន​យូរ​ជាង​មុន​២០​ភាគរយ

កម្មវិធី​ដែល​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Mac ប្រើ​បាន​យូរ​ជាង​មុន​២០​ភាគរយ

កម្មវិធី​កុំព្យូទ័រ​​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ Endurance អះអាង​ថា​នឹង​​អាច​ធ្វើ​ឲ្យ​ថាមពល​ថ្ម​​របស់​កុំព្យូទ័រ​ Mac ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន​២០​ភាគរយ។

 

កម្មវិធី​ដែល​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Mac ប្រើ​បាន​យូរ​ជាង​មុន​២០​ភាគរយ

 

Endurance ដំណើរ​ការ​ដោយ​ត្រួត​ពិនិត្យ​មើល​ទៅ​លើ​ផ្នែក​ដែល​ស៊ី​ថាមពល​ខ្លាំង​ដូច​ជា​ ពន្លឺ​អេក្រង់​, Adobe Flash Plugin, និង​កម្មវិធី​ដែល​ប្រើ​ប្រាស់​សមត្ថភាព​កុំព្យូទ័រ​ខ្លាំង​ជា​ដើម។ នៅ​ពេល​ដែល​ថ្ម​កុំព្យូទ័រ​ធ្លាក់​ដល់​៧០​ភាគ​រយ​កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ដោយ​​ខ្លួន​ឯង​ ប៉ុន្តែ​អ្នក​ក៏​អាច​កែ​សម្រួល​ឲ្យ​វា​ចាប់​ដំណើរ​ការ​នៅ​ពេល​ដែល​ថ្ម​កុំព្យូទ័រ​ធ្លាក់​​ចុះ​ដល់​ក្រោម​១៥​ភាគ​រយ​បាន​ផង​ដែរ។ ​​​

 

កម្មវិធី​ដែល​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Mac ប្រើ​បាន​យូរ​ជាង​មុន​២០​ភាគរយ

 

គួរ​រំលឹកថាកម្មវិធី​ថ្មី​នេះ​អាច​ធ្វើ​ការ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​បាន​ក្នុង​រយៈ ពេល​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ​ ហើយ​ប្រសិន​បើ​ចង់​បន្ត​ប្រើ​ប្រាស់​ទៀត​គឺ​ត្រូវ​ចំណាយ​ប្រាក់​ ១២,៩៩​ដុល្លារ៕

 

ចុច​ទី​នេះ​ដើម្បី​ចូល​ទៅ​កាន់​វេបសាយ​ទាញ​យក​កម្មវិធី​

 

ចុច​អាន៖ ទូរសព្ទ​ iPhone ច្រើន​ជាង​១០០​លាន​គ្រឿង​កំពុង​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក

 

កម្មវិធី​ដែល​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Mac ប្រើ​បាន​យូរ​ជាង​មុន​២០​ភាគរយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​ TechInsider

នាំមកជូនដោយ

កម្មវិធី​ដែល​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Mac ប្រើ​បាន​យូរ​ជាង​មុន​២០​ភាគរយ