ប្រពន្ធ ខឹងប្តីលួចមានស្រី វាយកំទេចឡានទំនើប ចោលមួយលេង (មានវីដេអូ)

ចិន៖ ដោយភ្លើងកំហឹង ស្ត្រីម្នាក់បានវាយកំទេច ឡានទំនើបរបស់ប្តីនាង ធ្វើឲ្យខូចខាតផ្នែកខាងក្រៅ ជាច្រើនកន្លែង នៅពេលដែលដឹងថាប្តីរបស់ខ្លួន បានលួចផិតក្បត់។

ប្រពន្ធ ខឹងប្តីលួចមានស្រី វាយកំទេចឡានទំនើប ចោលមួយលេង (មានវីដេអូ)

រថយន្ត Volkswagen ពណ៌សមួយគ្រឿង ត្រូវបានប្រពន្ធរបស់ម្ចាស់កម្មសិទ្ធិ វាយកំទេចបែកស្តុប និងខូចខាតផ្នែកខាងក្រៅ ជាច្រើនទៀតយ៉ាងដំណំ ដើម្បីជាការបញ្ចេញកំហឹង ក្រោយដឹងថាប្តីរបស់នាង លួចលាក់ផិតក្បត់នឹងនាង។

នៅក្នុងវីដេអូបានបង្ហាញថា នារីមិនស្គាល់អត្តសញ្ញាណម្នាក់នោះ បានចាប់ផ្តើមធ្វើសកម្មភាព វាយកំទេចរថយន្ត Volkswagen ដោយប្រើប្រាស់ញញួរធំមួយ បណ្តាលឲ្យអ្នកនៅជិតទីកើតហេតុ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែនាងហាក់មិនបានស្រែកឡូឡា និងនិយាយស្តីអ្វីនោះទេ៕

តោះ! ចង់ដឹងហេតុការណ៍ យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត